ឌូទើតេ សរសើរ​ប៉ូលិស​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​៣២​នាក់ ជំរុញ​ឲ្យ​សម្លាប់​បន្ថែម​ទៀត

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃម្សិល​មិញ​ណេះ បាន​ជំរុញ​ទៅ​ប៉ូលិស​ឲ្យ​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​រាប់​សិប​នាក់​នៅ​រៀងរាល់​ថ្ងៃ ខណៈ​ដែល​លោក​បាន​កោត​សរសើរ​ដល់​មន្ត្រី​ប៉ូលិស ដែល​បាន​បាញ់​សម្លាប់​​មនុស្ស ៣២​នាក់​ នៅ​សប្ដាហ៍​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​តក់​ស្លុត​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សម្ដី​លោក ឌូទើតេ បាន​កើត​ឡើង ខណៈ​ដែល​លោក​ទទួល​ស្គាល់​បញ្ហា​ធំៗ​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​រួច​មក​ហើយ ដោយ​លោក​ថា លោក​អាច​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស​ដូច​ដែល​លោក​បាន​សន្យា​នោះ​ឡើយ។

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​បង្ហូរ​ឈាម​មួយ ប៉ូលិស​បាន​រាយការណ៍​អំពី​ការ​សម្លាប់​មនុស្ស ៣២​នាក់ នៅ​ក្នុង​ប្រតិបត្តិការឆ្មក់​ចូល​បង្ក្រាប​​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ នៅ​ក្នុង​ខេត្ត​ប៊ូឡាខាន ស្ថិត​នៅ​ជាប់​នឹង​ទីក្រុង​ម៉ានីល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ