ថ្ងៃ​បើក​លក់​ដំបូង  Apple ប្រកាស​ដាច់​ស្តុក​ទូរស័ព្ទ​​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូឌែល​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 9:49 AM | បច្ចេកវិទ្យា | 0 | 11842 អតិថិជនដែលបានទិញទូរស័ព្ទiPhone 7 (រូបភាពពីទីភ្នាក់ងារសារព័ត៌មានIndependent )

ក្រុមហ៊ុន Apple បានប្រកាសថា ដាច់ស្តុកទូរស័ព្ទ iPhone 7 Plus និងទូរស័ព្ទ iPhone 7 បន្ទាប់ពីចាប់ផ្ដើមបើកលក់ទូទាំងពិភពលោក កាលពីថ្ងៃម្សិលមិញ។

ក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទម៉ូឌែលថ្មីរបស់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញានេះ ប៉ុន្តែ ការចេញលក់នៅទូទាំងពិភពលោក នូវទូរស័ព្ទទាំងពីរម៉ូឌែលនេះ ត្រូវបានគេគ្រោងនៅថ្ងៃម្សិលមិញនេះ។

បើតាមសារព័ត៌មាន Independent ទូរស័ព្ទស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Apple ប្រកាសថា ដាច់ស្តុក បន្ទាប់ពីបើកលក់កាលពីថ្ងៃម្សិលមិញ ប៉ុន្តែ គេមិនដឹងថា វាបណ្ដាលមកពីតម្រូវការខ្ពស់ ឬដោយសារតែការផលិតទូរស័ព្ទស៊េរីថ្មីនេះ មិនគ្រប់គ្រាន់នោះទេ។

ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញតួលេខនៃចំនួនទូរស័ព្ទស៊េរីថ្មីលក់ចេញនៅក្នុងរយៈពេល ២ថ្ងៃកន្លងមកនោះទេ។

ប៉ុន្តែ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានបង្ហាញថា ទូរស័ព្ទ iPhone 7 ទទួលបានការកក់ទុកជាមុនចំនួន ៤៥ភាគរយ ខណៈទូរស័ព្ទ iPhone 7 Plus មានការបញ្ជាទិញមុនរហូតដល់ទៅ ៥៥ភាគរយឯណោះ៕

 

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required