រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ប្រាក់​២៧​លាន​ដុល្លារ​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់ ២៧លានដុល្លារ សម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក។

យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តម្លៃស្រូវសែនក្រអូបរបស់កម្ពុជា បានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺនរៀលក្នុងមួយតោន មកនៅត្រឹម ៧៧ម៉ឺនរៀលប៉ុណ្ណោះ ចាប់តាំងពីពាក់កណ្ដាលខែសីហាកន្លងមក។

ឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃបែបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យដាក់ចេញនូវ “កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” ដែលមានថវិកា ២៧លានដុល្លារ ដើម្បីជាឥណទានជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការប្រមូលទិញស្រូវក្នុងស្រុក។

រដ្ឋាភិបាលកម្ពុជា បានសម្រេចដូច្នេះ បន្ទាប់ពីការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះជាង ៦ភាគរយ នៅក្នុងរយៈពេល ៨ខែក្នុងឆ្នាំនេះ និងក្រោយពេលប្រជាកសិករតាមបណ្ដាខេត្តនានា បានត្អួញត្អែអំពីការធ្លាក់ចុះតម្លៃផលិតផលកសិកម្មរបស់ពួកគេ ខណៈដែលកម្ចីឥណទានដែលមិនសងត្រឡប់ទៅវិញទាក់ទងនឹងវិស័យកសិកម្ម បានកើនឡើងទ្វេដងនៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ