អ្នកស្រី អុីណាដា៖ ជប៉ុន​នឹង​បង្កើន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

អ្នក​ស្រី​អុីណាដា​ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសន្និសិតកាសែតមួយ(រូបភាពពីបណ្តាញសារព័ត៌មាន​Reuters )

រដ្ឋមន្ត្រីការពារជាតិជប៉ុន អ្នកស្រី តូម៉ូមី អុីណាដា បានថ្លែងកាលពីថ្ងៃម្សិលមិញថា ជប៉ុននឹងបង្កើនសកម្មភាពរបស់ខ្លួននៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង តាមរយៈការល្បាតរួមគ្នា

ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធទ្វេភាគី និងពហុភាគីជាមួយកងទ័ពជើងទឹកនៅក្នុងតំបន់នេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានដកស្រង់សម្ដីអ្នកស្រី អ៊ីណាដា ដែលបានថ្លែងនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិថា ការបង្កើនការចូលរួមរបស់ជប៉ុននៅក្នុងតំបន់នោះ នឹងមានការកសាងសមត្ថភាពបណ្ដាជាប់ឆ្នេរសមុទ្រ ជាទីដែលជប៉ុន និងអាមេរិកព្រួយបារម្ភចំពោះការអះអាងជាម្ចាស់ពីសំណាក់ប្រទេសចិន។

បើតាម Reuters ជប៉ុនក៏កំពុងមានជម្លោះផ្ទាល់ខ្លួនជាមួយចិនផងដែរ ជុំវិញដែនដីនៅសមុទ្រចិនខាងកើត។ អ្នកស្រី អ៊ីណាដា ថ្លែងថា ប្រសិនបើពិភពលោកមើលស្រាលចំពោះការប៉ុនប៉ងផ្លាស់ប្ដូរច្បាប់ ហើយអនុញ្ញាតឲ្យមានការរំលោភច្បាប់ ផលវិបាកអាចមានទំហំធំជាសកល។

អ្នកស្រីថ្លែងថា៖ “ក្នុងបរិបថនេះ ខ្ញុំគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការសេរីភាពនាវាចរណ៍របស់កងទ័ពជើងទឹកអាមេរិក ដែលបានធ្វើដំណើរវែងឆ្ងាយឆ្ពោះទៅរកការរក្សាសណ្ដាប់ធ្នាប់ដែនទឹកអន្តរជាតិផ្អែកតាមច្បាប់”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ