ជាង​កន្លះ​ខែ គ.ជ.ប ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ​បាន​ជាង​២៣​ភាគរយ

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជិត ២លាន ៣សែននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ១៦ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។

ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះក៏នឹងត្រូវធ្វើនៅថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌនាពេល ខាងមុខ ផងដែរ។

លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ២លាន ២៩ម៉ឺននាក់ ឬត្រូវនឹងជាង ២៣ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។

បើធៀបទៅថ្ងៃទី១៥ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ១២ម៉ឺន ៣ពាន់កាលពីថ្ងៃម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ