លោក ហ៊ុន សែន អំពាវនាវដល់អ្នកធ្វើដំណើរលើដងផ្លូវបើកបរគោរពច្បាប់ចរាចរណ៍

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន​ សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ដែល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ នឹង​ចូល​មក​ដល់​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ លោក ហ៊ុន សែន បាន​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សេចក្ដី​សុខ​សុវត្ថិភាព​នៅ​តាម​ផ្លូវ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​តាម​បណ្ដា​ខេត្ត​នានា។

ក្រៅ​ពី​ជូនពរ លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ក្រើន​រឭក​ដល់​អ្នក​ដំណើរ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ បើក​បរ​ប្រកប​ដោយ​ការ​យោគ​យល់​អធ្យាស្រ័យ​គ្នា និង​ជា​ពិសេស​កុំ​បើក​បរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ