កសិករខេត្តពោធិ៍សាត់បារម្ភខ្វះទឹកធ្វើស្រែខណៈខេត្តមួយចំនួនត្រូវជន់លិច

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 3:28 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 23

កសិករមួយចំនួននៅស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ បារម្ភខ្វះទឹកធ្វើស្រែ ដោយថា ស្រូវរបស់ពូកគាត់ កំពុងរងការខូចខាតស្ទើរតែទាំងស្រុង ព្រោះគ្មានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ខណៈខេត្តមួយចំនួនបានប្រអាសន្ន ដោយជំនន់ទឹកភ្លៀងកាលពីដើមខែតុលា។

កសិករម្នាក់រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ​ អ្នកស្រី ភឿន បាននិយាយកាលពីថ្ងៃទី ១៧ខែតុលាថា​ ស្រូវរបស់គាត់នៅឆ្នាំនេះ រងការខូចខាតស្ទើរទាំងតែស្រុង ដោយថា គ្មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។ អ្នកស្រី បានបញ្ជាក់ថា​ «ដំណាំស្រូវខូចខាតចឹង ធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ខ្ញុំ»

អ្នកស្រី ភឿន ស្នើរទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់​ ឲ្យជួយរកដំណោះស្រាយ ដើម្បីសង្គ្រោះដល់ស្រូវរបស់ពួកគាត់ ដោយអះអាង គ្មានអ្វីទីពាំងក្រៅពីមុខរបរធ្វើស្រែនោះទេ។

កសិករម្នាក់ទៀត ដែលរស់នៅភូមិជាមួយគ្នា បានឲ្យដឹងថា ស្រូវនៅឆ្នាំនេះ រងការខូចខាតស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងភូមិនឹងក្រៅភូមិ។

គាត់បានបញ្ជាក់ថា «ឥឡូវខ្ញុំឲ្យកូនចៅទៅរកស៊ីនៅប្រទេសថៃ គ្រាន់បានកំរៃដោះបន្ទុកក្នុងគ្រួសារ»

អ្នកស្រីបានបន្ថែមទៀតថា ការចំណាយទៅលើការធ្វើស្រែអស់លុយច្រើន ប៉ុន្តែ បានចំណេញតិចតួចប៉ុណ្ណោះ ពេលខ្លះត្រូវខាតដើមទៀតផង​។

គួរំលឹកផងដែរ កាលពីថ្ងៃទី ០៣ខែតុលា ប្រធានមន្ទីធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋរស់ នៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដែលនៅជាប់ព្រំដែនថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈ​ជំនន់ទឹកភ្លៀងនៅតែបន្តកើតឡើង។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ព្រំ ចាន់ដេង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required