ឌូទើតេ​​ ប្រកាស​ថា រំដោះ​បាន​ទីក្រុង​ម៉ារ៉ាវី តែ​ទាហាន​ថា ពួក​បះបោរ​៣០​នាក់​បន្ត​ប្រយុទ្ធ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ទីក្រុង​ម៉ារ៉ាវី ត្រូវ​បាន​រំដោះ​ពី​ពួក​ភេរវករ​ហើយ ក្រោយ​ពីធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​ពួក​បះបោរ​មាន​ទំនាក់​ទំនង​នឹង​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម អស់​រយៈ​ពេល ៥​ខេ​មក​នោះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​សិង្ហបុរី​មួយ​នេះ បាន​ផ្សាយ​ថា លោក ឌូទើតេ បាន​ប្រកាស​បែប​នេះ​ទៅ​កាន់​កង​ទ័ព​នៅ​ទីក្រុង​ម៉ារ៉ាវី ជា​ទីដែល​កង​ទ័ព​បាន​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​នៅ​ក្នុង​សង្គ្រាម ដែល​បាន​ឆក់​យក​ជីវិត​ជាង ១​ពាន់​នាក់ និង​បង្ខំ​ប្រជាជន ៤​សែន​នាក់ ឲ្យ​រត់​ភៀស​ខ្លួន​ចេញ​ពី​ទីនោះ។

លោក ឌូទើតេ បាន​ប្រកាស​អំពី​ការ​រំដោះ​បាន​ទីក្រុង​នេះ​មក​វិញ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​ពី​គេ​លឺ​សំឡេង​គ្រាប់​ផ្ទុះ និង​ស្នូរ​កាំភ្លើង​នៅ​ក្នុង​ទីក្រុង​នោះ។

ភ្លាមៗ​ក្រោយ​ពី​លោក ឌូទើតេ ប្រកាស​បែប​នេះ ពួក​យោធា​និយាយ​ថា សង្គ្រាម​នៅ​បន្ត​កើត​មាន ហើយ​ថា ពួក​បះបោរ ៣០​នាក់ កំពុង​ជាប់​នៅ​ក្នុង​ទីក្រុង​នោះ ដោយ​គ្មាន​ច្រក​ចេញ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​យោធា​ម្នាក់ បាន​បន្ថែម​ថា ចំណាប់​ខ្មាំង ២០​នាក់ បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​មាន​ជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ