ប្រធានាធិបតី​អាមេរិក​ លោក ត្រាំ លុប​ចោល​​កម្មវិធី​ធានា​រ៉ាប់​រង​សុខមាលភាព Obamacare

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា កំណែ​ទម្រង់ និង​ការ​ពង្រីក​ប្រព័ន្ធ​ធានា​សុខមាលភាព​អាមេរិក ដែល​ផ្ដួច​ផ្ដើម​ដោយ​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នោះ ត្រូវ​បាន​ផ្អាក​ដំណើរការ​ហើយ បន្ទាប់​ពី​លោក ត្រាំ កាត់​ផ្ដាច់​កញ្ចប់​ថវិកា​ធានា​រ៉ាប់​រង​សុខមាលភាព​ទៅ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ឯកជន​វិញ​នោះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ។

លោក ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អូបាម៉ា​ឃែរ «Obamacare» ត្រូវ​បាន​បញ្ចប់​ហើយ។ វា​បាន​ស្លាប់​បាត់​ហើយ។ វា​រលាយ​ទៅ​ហើយ។

លោក ត្រាំ បាន​ថ្លែង​ថា គ្មាន​ទៀត​ទេ​ប្រព័ន្ធ​អូបាម៉ាឃែរ ហើយ​លោក​ថា គំនិត​បែប​នេះ មិន​អាច​ដំណើរការ​បាន​ទេ។

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​​កាល​ពី​ខែ​មករា​មក លោក ត្រាំ បាន​ព្យាយាម​បញ្ចប់​ច្បាប់​ថែទាំ​សុខមាលភាព​របស់​លោក អូបាម៉ា ដោយ​បាន​កាត់​ផ្ដាច់​ការ​គាំ​ទ្រ​ផ្នែក​ថវិកា​មួយ​ចំនួន​ពី​រដ្ឋាភិបាល និង​បាន​ដាក់​សម្ពាធ​ទៅ​សភា​ឲ្យ​លុប​ចោលវា។

បើទោះបី​ជា​សភា​អាមេរិក​មិន​ឯកភាព​ក៏​ដោយ លោក ត្រាំ បាន​បញ្ជា​ឲ្យ​បញ្ចប់​កម្មវិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ ដោយ​បាន​បង្វិល​ឲ្យ​បង់​ប្រាក់​ទៅ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ ដែល​មាន​ចំណូល​ទាប ឲ្យ​ទទួល​បាន​ធានា​រ៉ាប់​រង​សមរម្យ។

យោង​តាម​ការ​វិភាគ​ដោយ​សភា​អាមេរិក បាន​ឲ្យ​ដឹង​ថា កម្មវិធី Obamacare នឹង​ត្រូវ​ការ​ចំណាយ​ប្រាក់ ៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ហើយ​នៅ​ឆ្នាំ​ក្រោយ ការ​ចំណាយ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ១០​ពាន់​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ