តុលាការឃុំខ្លួនបុរសដែលរងការចោទថាវាយនារីតារាសម្តែង

ពេជ្រ អាវីហ្សា និងអតីតសង្សារលោក គៀង ហេង (ហ្វេសប៊ុក)

សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន បុរសម្នាក់ដែលរងការចោទថាប្រើហិង្សាលើតារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា។

ក្នុងដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក អ៊ី ឃាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន លោក គៀង ហេង ដែលត្រូវបានឃាត់ខ្លួនក្នុងថ្ងៃដដែលនេះ។ បុរសដែលជាប់ចោទក្នុងការប្រើហិង្សានោះ ត្រូវបានគេស្គាល់ថាជាសាច់ញាតិប្រពន្ធលោកឧកញ៉ា ទ្រី ភាព។

បើតាមតុលាការ បុរសរូបនេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលប្រឈមផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

តារាសម្តែង ពេជ្រ អាវីហ្សា បានរងការវាយតប់ពី លោក គៀង ហេង ជាអតីតសង្សា កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា ២០១៦ នៅក្នុងក្លឹបកំសាន្តមួយក្នុងខេត្តព្រះសីហនុ។ ក្រោយមកមានប្រតិកម្មពីអ្នកសិល្បៈនិងមន្ត្រីសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងស្ត្រី ទាមទារឲ្យផ្តន្ទាទោសអ្នកប្រព្រឹត្ត បើទោះជាមានការស្វែងរកសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ