ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់រត់គេចពីការបង្ក្រាបរបស់​យោធាមីយ៉ាន់ម៉ាទៅបង់ក្លាដេស

ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់រយនាក់រត់គេចចេញពីការបង្ក្រាបនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការបាញ់បង្ក្រាបពីក្រុមយោធា ខណៈចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបកើនឡើងជាង១៣០នាក់។

ជនជាតិរ៉ូហ៊ីងយ៉ាងខ្លះត្រូវបានបាញ់សម្លាប់ នៅពេលដែលពួកគេព្យាយាមឆ្លងកាត់ទន្លេ Naaf ជាកន្លែងបែងចែងរវាងប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដេស នៅពេលដែលពួកគេព្យាយាមធ្វើដំណើរតាមទូក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបង្ហូរឈាមគឺកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីព្រឹត្តិការណ៍ហិង្សាកាលពីឆ្នាំ២០១២ នៅរដ្ឋរ៉ាឃីននៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ហើយបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ ហិង្សានេះ បង្ហាញពីភាពខ្វះចន្លោះរយៈពេល៧ខែមកនេះ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល លោកស្រី អ៊ុង សានស៊ូជី ជាជ័យលាភីពានរង្វាន់ណូបែល ដែលទទួលបានជ័យជំនះក្នុងការដឹកនាំប្រទេស។

ទាហានត្រូវបានបង្កើនជាច្រើននៅក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ាជាមួយបង់ក្លាដេស ដើម្បីឆ្លើយតបនឹងការវាយប្រហារប៉ុស្តិ៍យាមរបស់មីយ៉ាន់ម៉ា៣កន្លែងកាលពីខែតុលា ដែលបណ្តាលឲ្យនគរបាលចំនួន៩នាក់បានស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ