របាយការណ៍​៖ សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងកំពុងសិក្សា​​នៅ​សហរដ្ឋអាមេរិក

របាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ២០១៦ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួនសិស្សនិងនិស្សិតកម្ពុជាទៅសិក្សានៅមមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកមានការកើនឡើង។

របាយការណ៍ដែលផ្សព្វផ្សាយដោយស្ថានទូតអាមេរិកនៅថ្ងៃនេះ បានបង្ហាញថា សិស្ស-និស្សិតកម្ពុជាបានកើនពីចំនួន៤៩២នាក់ នៅឆ្នាំ២០១៤-២០១៥ ដល់ចំនួន៤៩៩នាក់ នៅក្នុងឆ្នាំ២០១៥-២០១៦ ពោលគឺមានកំណើនចំនួន១,៤%។

លោក Jay Raman ប្រធានផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកបានមានប្រសាសន៍ថា៖ “ស្ថានទូតអាមេរិកនិងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) កំពុងត្រៀម ខ្លួនជួយប្រជាជនកម្ពុជា នៅក្នុងការស្វែងយល់បន្ថែមពីដំណើរការនិងរកមើលវិធីក្នុងការជួយរកថវិកាសំរាប់ការ សិក្សារបស់គេ។ យើងសង្ឃឹមថា នឹងមានសិស្សនិស្សិតកម្ពុជាច្រើនថែមទៀតដាក់ពាក្យសិក្សាក្នុងសហរដ្ឋអាមេ រិកនៅឆ្នាំខាងមុខៗ”។

EducationUSA គឺជាបណ្តាញមួយនៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួនជាង៤០០ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមាននៅតាមប្រទេសចំនួនជាង១៧០។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់ព័ត៌មានស្តីពីស្ថាប័នអប់រំនៅសហរដ្ឋអាមេរិកនិងការណែនាំដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដាក់ពាក្យទៅសិក្សានៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល EducationUSA ដែលផ្តល់ប្រឹក្សានៅកម្ពុជាមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ