ក្រសួងមហាផ្ទៃ លុបបក្សសង្គ្រោះជាតិចេញពីបញ្ជីបោះឆ្នោត

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (កណ្តាល) កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រនេះ បានប្រកាសលុបឈ្មោះគណបក្សប្រឆាំងចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីតុលាការ បានសម្រេចរំលាយគណបក្សនេះចោល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

យោងតាមសេចក្ដីប្រកាស ចុះថ្ងៃទី១៧ខែវចិ្ឆកានេះ ក្រសួងមហាផ្ទៃ ប្រកាសថា ការលុបចោលឈ្មោះគណបក្សសង្គ្រោះជាតិចោល ដោយក្រសួងយោងតាមសាលាដីការបស់តុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សនេះ កាលពីថ្ងៃទី១៦វិច្ឆិកាម្សិលមិញ ក្រោមការចោទប្រកាន់ថា រៀបចំធ្វើបដិវត្តន៍ពណ៌ និងឃុបឃិតជាមួយបរទេស។

នៅថ្ងៃសុក្រនេះដែរ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីប្រកាសមួយទៀត ដោយសម្រេចបង្កកប្រាក់ខែក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រឆាំងផងដែរ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន អះអាងថា អាសនៈទាំងក្នុងសភា​ និងនៅឃុំសង្កាត់ នឹងត្រូវបែងចែកឲ្យទៅគណបក្សផ្សេង ក្នុងរយៈពេលតែ២សប្ដាហ៍ទៀត។ ប៉ុន្ដែ វិធានការរំលាយគណបក្សសង្គ្រោះជាតិនេះ បានរងការថ្កោលទោសពីសហគមន៍អន្ដរជាតិ ថា ជាដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោតធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ