បក្សប្រឆាំងថាចៅក្រមដែលប្រកាសរំលាយបក្សខ្លួន ជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច

គណបក្សប្រឆាំងប្រកាសថា នៅតែរក្សារចនាសម្ព័ន្ធដឹកនាំ ឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមាន តាម​រយៈ​កា​រ​​បោះឆ្នោត បើទោះបីជាតុលាការកំពូលប្រកាសរំលាយក៏ដោយ ដោយថាចៅ​ក្រមកា​ន់​សំ​ណុំរឿ​ង​នេះ​​ ជា​​ម​ន្ត្រីជាន់ខ្ពស់ របស់បក្សកាន់អំណាចនាំឲ្យការសម្រេចក្តីមិនយុត្តិធម៌។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចៅក្រម៩រូបនៃតុលាការកំពូល បានប្រកាសសាលដីកា រំលាយគ​ណប​ក្ស​សង្គ្រោះ​​ជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ចៅក្រមទាំងនោះ មាន លោក ឌិត មុន្ទី និង​លោក ជីវ កេង ផងដែរ។

​គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៦ខែវិច្ឆិកា​ ចាត់ទុក សាលដីកា របស់តុ​លា​កា​រ​​កំ​ពូលនោះ​​​​​ថា ​មានចរិតនយោបាយ ធ្វើឡើងតាមបំ​ណងរបស់​គណប​ក្ស​កាន់​អំ​ណាច។

បក្សប្រ​ឆាំងលើកឡើងទៀតថា ខ្លួនមិនអាចទទួលយកបាននូវសាលដីកានោះទេ ដោយថា ប្រធានតុ​លា​ការកំ​ពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឌិត មន្ទី ជាស​មា​ជិកគណៈ​អ​ចិន្ត្រៃ​យ៍​​គ​​ណបក្សប្រ​ជា​ជ​​ន​កម្ពុជា។

ចំ​​​​ណែ​កលោក ជីវ កេង ជាសមាជិ​កក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ក្តីនេះដែរថា ជាគ​ណៈ​​​ពង្រឹ​​ងមូ​ល​ដ្ឋាន​នៅខេ​ត្តតា​​កែ​វ រប​ស់​​ប​​​​​ក្សប្រ​ជាជន។

គណបក្សសង្គ្រោះជាតិ ប្រកាសក្នុងសេចក្តីថ្លែងការណ៍នោះថា ខ្លួននឹងប្តេជ្ញា ការពាររចនា​សម្ព័ន្ធដឹ​កនាំន​យោ​បាយ របស់ខ្លួ​ន​ទាំ​ង​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ​ក្នុងដំណើរឆ្ពោះទៅរកការ​ផ្លាស់ប្តូរជាវិជ្ជមា​ន តា​ម​​រយៈ​ការបោះ​ឆ្នោ​​ត​ ដោ​​យ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីម្សិលមិញសាខាគណបក្សសង្គ្រោះជាតិនៅរដ្ឋ​ Massachusetts នៃសហរដ្ឋអាមេរិក​ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការសម្រេចរបស់តុលាការកំពូលលើករណីនេះថា ជាការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។​ ​

VOD​ មិនទាន់អាចសុំប្រតិកម្មពីលោក ឌិត មន្ទី និងលោក ជីវ កេង បាននៅឡើយទេ ខណៈដែ​ល​អ្នកនាំ​ពា​ក្យ​តុ​លាការកំពូលលោ​​ក នៅ មុនីជោត មិនលើកទូរសព្ទ។

តាមមាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញដែលនិយាយពីអំណាចរបស់តុលាការបានចែងថា អំណាចតុលាការជាអំណាចឯករាជ្យ។​ អំណាចតុលាការធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។​

ប៉ុ​​ន្តែលោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជា​ប្រធា​​​​នគណបក្ស​ប្រជា​​ជនកម្ពុជាផងនោះ បា​​​នចេ​​ញសារ​ន​យោ​​​បា​យ​គាំ​ទ្រសាលដីការប​ស់តុ​លាកា​រកំ​ពូល និងអំពា​វនា​​វឲ្យ​​ពល​រដ្ឋបន្តរ​ក្សាភា​ព​ស្ងាត់​ស្ងៀ​ម ដោ​យ​​អះ​​​អា​ង​ថា ​ដើម្បី​ចូលរួមរក្សា​សន្តិភា​ព និង​ស្ថិ​រ​​​ភាពសង្គម។

លោកថា៖ «ជាមួយគ្នានេះរាជរដ្ឋាភិបាលនៅតែបន្តការប្តេជ្ញាចិត្តនូវក្នុងដំណើរការការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ហើយការបោះឆ្នោ​តនៅពេល​ខា​ងមុ​ន នឹងប្រព្រឹត្តទៅក្រោមការរៀបចំ និងចាត់ចែង របស់គណៈ​កម្មា​ធិកា​រជាតិរៀ​បចំការបោះឆ្នោត ដែល​ជាស្ថា​ប័​នឯករាជ្យក្នុងនោះមា​នការបោះឆ្នោតជ្រើ​សតាំងសមាជិ​កព្រឹ​ទ្ធ​​សភានៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨ ហើ​យកា​របោះឆ្នោ​តជ្រើសតាំងតំណាង​រាស្ត្រនិងត្រូវរៀបចំ​នៅថ្ងៃ​ទី២​៩​ខែ​កក្កដាឆ្នាំ២០១៨»។

អ្នកវិភាគធ្លាប់បង្ហាញការព្រួយបារម្ភថា ការរំលាយគណបក្សសង្គ្រោះជាតិ នឹងជំរុញ​ស្ថាន​ការ​ណ៍ន​យោ​បា​​យ​ឲ្យ​​ដល់​ចំណុចផុយស្រួយនៃការបែកបាក់ជាតិ ដោយថា គណ​បក្សប្រឆាំង​​មាន​អ្នក​គាំ​ទ្រ ប្រ​ហា​ក់​​​ប្រ​​​ហែ​ល​​នឹង​គណបក្សកាន់អំណាចដែរ។

ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍របស់បក្សប្រឆាំង បានអំពាវនាវឲ្យគ្រប់គ​ណបក្សនយោ​បាយបញ្ចប់​នូ​វ​កា​រ​​លា​​ភព​ណ៌គ្នា ឈានទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអំពាវ​​នាវឲ្យសហ​គមន៍អ​ន្តរ​ជាតិ​ចា​ត់​​វិ​ធា​​​ន​ការ​បន្ទាន់ ដោយថាដើម្បីសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ