ធនាគារអេស៊ីលីដា កាលពីថ្ងៃម្សិលមិញនេះ បានចោលការចោទប្រកាន់ថាបានឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំថវិការដ្ឋលើការបង់ពន្ធផ្លូវ។
លោក ផែង វណ្ណៈ មន្ត្រីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៥ ខែធ្នូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយនិយាយថា ធនាគាអេស៊ីដា បានឃុបឃិតជាមួយម្ចាស់យានយន្តឯកជនមួយក្នុងការលួចបន្លំថវិការដ្ឋលើការបង់ពន្ធផ្លូវឆ្នាំ២០១៦នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ធនាគារអេស៊ីលីដាបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន។ ធនាគារអេស៊ីលីដា បានចាត់ទុកជាចេតនាបំពុលសង្គម និងធ្វើឱ្យប៉ះពាល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ធនាគារនេះ៕