តុលាការ​អាមេរិក​ផ្អាក​បញ្ជា​រដ្ឋបាល​ ត្រាំ ឲ្យ​​បណ្ដេញ​ពលរដ្ឋ​​ខ្មែរ-អាមេរិក​​២០០​នាក់​

ពលរដ្ឋ​ខ្មែរ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ លើក​បដារ​ «កុំ​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ» ជា​ការ​ជំទាស់​ទៅ​នឹង​បញ្ជា​រដ្ឋបាល​ ដូណាល់ ត្រាំ ដែល​សម្រេច​ឲ្យ​បណ្ដេញ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ប្រហែល ២០០​នាក់​ចេញ​ពី​ទឹក​ដី​អាមេរិក។ រូបថត MPR News

សារព័ត៌មាន​អាមេរិក​បាន​ចុះ​ផ្សាយ​ថា តុលាការ​សហព័ន្ធ​អាមេរិក បាន​សម្រេច​​ឲ្យ​ផ្អាក​បញ្ជា​រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជា​បណ្ដោះ​អាសន្ន ដោយ​មិន​ឲ្យ​​បញ្ជូន​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ​ឡើយ។

សារព័ត៌មាន The Sacramento Bee បាន​ចុះ​ផ្សាយ​​ថា ចៅក្រម​ម្នាក់​របស់​តុលាការ​សហព័ន្ធ​នៅ​តំបន់​ទីក្រុង Santa Ana រដ្ឋ​កាលីហ្វ័រញ៉ា បាន​សម្រេច​រារាំង​បញ្ជា​របស់​រដ្ឋបាល​​លោក ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ឲ្យ​បញ្ជូន​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​រាប់​រយ​នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​មក​នេះ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ដល់​ទៅ ២០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​អាមេរិក ហើយ​ស្ថិត​នៅ​ក្នុង​គម្រោង​នៃ​ការ​បណ្ដេញ​ចេញ​ពី​ទឹក​ដីអាមេរិក​ពី​សំណាក់​រដ្ឋាភិបាល​សហព័ន្ធ។

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ បាន​រត់​ភៀស​ខ្លួន​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ អំឡុង​ពេល​ពួកគេ​នៅ​តូចៗ​នៅ​ឡើយ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​បាន​ប្រព្រឹត្ត​កំហុស​តូច​តាច​ប៉ុណ្ណោះ។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ពលរដ្ឋ​ខ្មែរ​ជាង ១៩០០​នាក់ ដែល​កំពុង​រស់​នៅ​អាមេរិក​នោះ ស្ថិត​នៅ​ក្រោម​បញ្ជា​ដក​ហូត​សញ្ជាតិ និង​បណ្ដេញ​ចេញ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ