ព័ត៌មានថ្ងៃនេះ ​ព្រឹទ្ធសភា​ប្រកាស​បើកទូលាយ​ពី​យន្តការ​ដឹកនាំ​របស់​ខ្លូន​ដល់​អ្នកសារព័ត៌មាន​​អ្នកជំនាញ​រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ប៊ី​ដុង​លោក ហេង សំរិន បដិសេធ​ថាមិន​បាន​សន្យា​ជាមួយ​វៀតណាម​ទប់ស្កាត់​បាតុកម្ម​ករណី​កម្ពុជា​ក្រោម​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ មិនទាន់​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការទទួលបាន​ព័ត៌មាន​​សង្គម​ស៊ីវិល វិភាគ​ផ្នែក​ច្បាប់​ថា បទ​ចោទ​លើ​អ្នក​តំណាងរាស្ត្រ​CNRP មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ឡើយ​នាយករដ្ឋមន្រ្តីខ្មែរភាគច្រើនប្រើទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី (វីដេអូ)​អភិបាលក្រុង និង​ខេត្ដ ឆ្លើយ​ដាក់​គ្នា រឿង​ដំណោះស្រាយ​ដី​ពលរដ្ឋ​៧៨​គ្រួសារ នៅ​ព្រះវិហារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកបញ្ហាអំពីអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋាភិបាល (វីដេអូ)សមាគមភោជនីយដ្ឋានជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើជំនាញចុងភៅ (វីដេអូ)​បាតុករ​ខ្មែរ​ថា ការប្តូរ​ឯកអគ្គរដ្ឋទូត​វៀតណាម មិនអាច​ជា​ថ្នូរ​នឹង​ការ​មិន​សុំទោស​នោះទេ​

ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ប្រជាជន​ជិត​ ៣០០​​នាក់ នៅ​ភូមិ​​ទំនប់​អភិវឌ្ឍន៍ ខេត្ដ​​ឧត្ដរមានជ័យ ប្រតិកម្ម​​ទៅ​នឹង​ការដក​មេភូមិ​​

ដោយ៖​ បូ សាវី និង ដួង សុខា​ | ថ្ងៃសុក្រ ទី6 ធ្នូ 2013, 05:01 PM​

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាជន​ជិត​៣០០​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​​ជាង​ ​១៧០០​នាក់ នៅ​ភូមិ​ទំនប់​​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ បាន​​ប្រតិកម្ម​ទៅ​នឹង​ការដក​មេភូមិ ដោយ​ក្រុមប្រឹក្សា​ឃុំ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​នេះ ដោយ​ពួកគាត់​លើកទ្បើង​ថា មេភូមិ​ដែល​ត្រូវបាន​ដកចេញ បម្រើ​ការ​ងារ​​ល្អ​ជូន​អ្នក​ភូមិ ជាង​១០​ឆ្នាំ​មក​ហើយ​។​

​អ្នក​ភូមិ​ទំនប់​អភិវឌ្ឍន៍ លោក ប៊ូ នី ឲ្យដឹងថា ប្រជាជន​​ទាមទារ​ឲ្យ​មេឃុំ​អូរ​ស្វាយ លោក កេត សឿង យក​​លោក ឆេង រិន មេភូមិ​ដែល​ត្រូវបាន​ដក​ពី​តួនាទី​ឲ្យចូល​ធ្វើការ​វិញ​។ លោក អះអាងថា មេភូមិ​ដែល​ទើបតែ​ត្រូវបាន​តែងតាំង​ថ្មី ជា​បក្សពួក​មេឃុំ និង​មាន​កម្រិតវប្បធម៌​ទាប​ ៖ “​សុខចិត្ដ​មក​អោបដៃអោបជើង​ប្រធាន​ភូមិ​ចាស់​នេះ ដើម្បី​គាំទ្រ​គាត់​ឲ្យ​គាត់​ត្រឡប់​មក​កាន់​តួនាទី តំណែង​របស់​គាត់​វិញ​នៅក្នុង​មូលដ្ឋាន​របស់​គាត់ ជា​ជម្រើស​របស់​ប្រជាជន​ដែល​អ្នក​ដែល​ធ្វើ ហើយ​និង​អ្នក​មិន​ធ្វើ​ចឹង​អ្នក​ដែល​ធ្វើ​ត្រូវគេ​បង្អាក់​សកម្មភាព​របស់​គាត់​ទៅ​ជា​យក​អ្នក​មិន​ធ្វើ អ្នក​ដែល​ស៊ុំ​កា​លំ​គ្នា​ត្រូវ​ដៃ​ត្រូវ​ជើង​គ្នា​បី​បួន​ប្រាំ​នាក់​ហ្នឹង​គឺ​គេ​រៀបចំ​គ្នា អត់ឲ្យ​ប្រជាជន​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ទេ​” ។​

​លោក​​បន្តថា មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ បាន​យក​ឯកសារ​ដែល​មាន​ស្នាម​មេដៃ​របស់​​ប្រជាជន​ឲ្យ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី មក​បន្លំ​ប្រជាជន ដើម្បី​ឲ្យ​​គាំទ្រ​ការតែងតាំង​មេ​ភូមិ​ថ្មី​។​

​មេភូមិ​ចាស់ លោក ឆេង រិន ដែល​ប្រជាជន​អះ​អាងថា​​បាន​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ភូមិ ថ្លែងថា ការដក​លោក​ចេញពី​តួនាទី ដោយសារ​លោក​រាយ​​ការណ៍​ទៅ​អភិបាលខេត្ត លោក ស ថា​វី អំ​ទ្បុង​វេទិកាសាធារណៈ​​របស់​អាជ្ញាធរខេត្ត ជុំវិញ​បញ្ហា​ការងាររដ្ឋបាល និង​ករណី​ទំនាស់​ដីធ្លី​មួយចំនួន នៅ​ក្នុង​​ភូមិ ​៖ “​ជា​ឆ្អឹង​ទទឹង​ក​គេ​ចឹង ព្រោះ​អី​យើង​ដឹង​រឿង​ច្រើនពេក​ចេះតែ​តវ៉ា​បញ្ហា​លក់​ដៃ​កន្លងមក យក​ធ្វើ​អី​ដោះស្រាយ​អី​គេ​មិន​ដែល​ឲ្យ​យើង​ដឹង វា​អត់ ហើយ​សួរ​ទៅ​គេ​ឆ្លើយថា ចេះ ថា​ចុះ ខ្ញុំ​និយាយ​អ​ញ្ចេះ ថា តើ​ថ្លៃ​ការពារ​ហ្នឹង​ក្រោម​ឱវាទ​របស់​ភូមិ ឫ​របស់​ឃុំ ខ្ញុំ​សួរ​អ​ញ្ចេះ ហើយ​ទី​ពីរ​ករណី​ដែល​មាន​កើតឡើង​ទំនាស់​ទាស់ទែង​ក្នុងភូមិ​ហ្នឹង តើ​មេភូមិ​មាន​សិទ្ធិ​ដោះស្រាយ​ដែរ​ឫ​អត់ ថា​អត់​” ។

​មេឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ លោក កេត សឿង អះអាងថា ប្រជាជន​៣៦៧​នាក់​បាន​ផ្តិតមេដៃ ស្នើ​ឲ្យមាន​ការតែងតាំង​មេ​ភូមិ​ថ្មី ទៅ​សាលា​ស្រុក​។ លោក​បញ្ជាក់ថា ការតែងតាំង​នេះ ជា​ការងារ​របស់​ក្រុមប្រឹក្សាឃុំ និង​មិន​មាន​បក្សពួក ពោលគឺ​ពាក់​ព័ន្ធ​ក្រសួង​មហាផ្ទៃ​​ ​៖ "បទបញ្ជា​ក្រុមប្រឹក្សា​ឃុំ បើ​​ភូមិ​ណា​មិនចាត់ការ​​ ភូមិណា​មិន​អនុ​វត្ត​តាម​គោល​ការណ៍របស់​ក្រសួង​​​មហា​ផ្ទៃ​ដាក់​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ធ្វើ​ ភូមិ​នោះ​ទទួល​ខុស​ត្រូវ​​ ក្រុមប្រឹក្សា​ឃុំ​នោះ​​ទទួល​ខុស​ត្រូវ ហើយ​ដល់​អញ្ចឹង​ប្រជា​ជន​សំណូម​ពរ​ហើយ យើង​ក៏​ហៅ​​តាម​ក្រុមប្រឹក្សា​ឃុំ​របស់​យើង​ប្រជុំ ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង​៥​រូប​ហ្នឹង យើង​អនុ​ម័ត​ អនុ​ម័ត​ហើយ​បាន​យើង​រាយ​ការណ៍​ទៅ​សាលា​ស្រុក"។

VOD​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អភិបាលខេត្ដ​ឧត្ដរមានជ័យ លោក ស ថា​វី បានទេ ដោយសារ​លោក​ប្រាប់​ថា​ជាប់រវល់​៕

សរសេរមកកាន់​លោក ​បូ សា​វី​ តាមរយៈ savy@vodhotnews.com


Tags: ទំនាស់ដីធ្លី - ខេត្តឧត្តរមានជ័យ

711

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
​ព្រឹទ្ធសភា​ប្រកាស​បើកទូលាយ​ពី​យន្តការ​ដឹកនាំ​របស់​ខ្លូន​ដល់​អ្នកសារព័ត៌មាន​

ថ្ងៃទី20 សីហា 2014, 07:19 PM

​មន្ត្រីជាន់ខ្ពស់​ព្រឹទ្ធសភា ប្រកាស​បើក​ទូលាយ​ពី​យន្តការ នឹង​សកម្មភាព របស់ខ្លួន ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ ពី​តម្លាភាព នៃ​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់ របស់​ស្ថាប័ន​នីតិបញ្ញតិ​មួយ​នេះ​។​ ​កា​ប្រកាស​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី ការលើកកម្ពស់​ការប្រាស្រ័យ​ឆ្លើយឆ្លង​រវាង​សភា នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រកបដោយ​ប្រសិទ្ធិភាព ដែល​ធ្វើ​នៅ​មន្ទីរ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​។ ​អគ្កលេខាធិការ​ព្រឹទ្ធស​ភា លោក អ៊ុំ សា​រឹទ្ធ ថ្លែងថា ព្រឹទ្ធសភា​នីតិកាល​ទី​៣​នេះ និង​បន្ត​រូ​ម​ចំណែក​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុងការ​ពួន​ជ្រុំ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​សង្គម​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន សំដៅ​ធានា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​ទូទៅ របស់​ប្រេជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​អ្នកជំនាញ​រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ប៊ី​ដុង​

ថ្ងៃទី20 សីហា 2014, 07:01 PM

​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អះអាងថា ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​រក​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ដាក់​ប៊ីដុង ដែល​សង្ស័យ​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ដែល​កុំ​ពុង​ប្រើប្រាស់​នៅតាម​ទីផ្សារ​កម្ពុជា​នៅឡើយ​ទេ​។​ ​​ទូរទស្សន៍​ក្នុង​ស្រុក កាលពី​ពេល​ថ្មីៗ​នេះ​ផ្សាយ​ថា មាន​ការលក់​ទឹក​ស៊ុប​ដាក់​ប៊ីដុង ដែល​នាំចូល​មកពី​វៀតណាម ទឹក​មេ​ស៊ុប​ប្រភេទ​ទឹកថ្លា សម្រាប់​ដាក់​ក្នុង​ទឹក​ស៊ុប​ធ្វើឲ្យ​សាច់ឆា​ប់ផុយ និង​មាន​រសជាតិ​ឆ្ងាញ់​។​

លោក ហេង សំរិន បដិសេធ​ថាមិន​បាន​សន្យា​ជាមួយ​វៀតណាម​ទប់ស្កាត់​បាតុកម្ម​ករណី​កម្ពុជា​ក្រោម​

ថ្ងៃទី20 សីហា 2014, 06:41 PM

​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បដិសេធ​ថា​មិន​បាន​សន្យា​ជាមួយ​ប្រទេស​វៀតណាម​ទប់ស្កាត់​ការធ្វើ​បាតុកម្ម និង​ដុត​ទង់ជាតិ​វៀតណាម ដូច​ដែល​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ទេ ។​ ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ធ្វើការ​បដិសេធ​បែប​នេះ​តាមរយៈ​លោក ឈាង វុន តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ បន្ទាប់​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ។​ ​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា គេហទំព័រ​វៀតណាម​មួយ (en.nhandan.org.vn) បាន​ស្រង់​ប្រសាសន៍​ប្រធានរដ្ឋសភា​ជាតិ​កម្ពុជា​លោក ហេង សំរិន មក​ចុះ​ផ្សាយ​ថា លោក​សោកស្ដាយ ដែល​មាន​បាតុកម្ម​ប្រឆាំង​វៀតណាម ជាពិសេស​ការដុត​ទង់ជាតិ​វៀតណាម ហើយ​លោក​ប្ដេជ្ញា​នឹង​ចាត់វិធានការ​ក្ដៅ ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​នេះ និង​ផ្ដន្ទាទោស​អ្នករំលោភ ហើយ​ព្យាយាម​បញ្ចៀស​សកម្ម​ទាំងនេះ​កុំឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត​។​ ​លោក ឈាង វុន មានប្រសាសន៍ថា ការសរសេរ​របស់​កា​សែត​វៀតណាម​គឺ​ខុស​ពី​ការពិត ហើយ​លោក ហេង សំរិន មិនបាន​ប្រើ​ពាក្យ​ក្រុម​ជ្រុលនិយម​ទេ  វា​ជា​ការលើកឡើង​ពី​ភាគី​វៀតណាម ។ លោក ឈាង វុន បន្តថា លោក ហេង សំរិន បាន​មានប្រសាសន៍​តប​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តាំង​យុង​(Nguyen Tan Dung) ថា​លោក​មិន​គាំទ្រ​ការធ្វើ​បាតុកម្ម​ដោយ​ហិង្សា ឬ​ការដុត​ទង់ជាតិ តែ​ពុំ​បាន​សន្យាថា​នឹង​ចាត់វិធានការណ៍​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​បាតុកម្ម​ប្រឆាំង​ទូត​វៀតណាម​ទៀត​ទេ ដោយសារ​ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ។​ ​ទាក់ទង​នឹង​ការទាមទារ​ឲ្យមាន​ការសុំទោស​ពី​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃនេះ លោក ហេង សំរិន មិន​បាន​លើកឡើង ឬស្នើ​ដល់​ភាគី​វៀតណាម​ទេ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ លោក ឈាង វុន បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា វា​មិន​អាច​ទៅរួច​ភ្លាមៗ​ទេ ។ លោក  ឈាង វុន ឲ្យដឹងថា លោក​បាន​ជួប​ជជែក​ក្រៅផ្លូវការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​វៀតណា​មមួយ​រូប ហើយ​មន្ត្រី​រូប​នោះ​និយាយថា ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ស្ថានទូត​ជា​រឿង​បុគ្គល ហើយ​ការ​សុំទោស​ជា​ដួងព្រលឹង​របស់​ប្រទេសជាតិ​ទាំងមូល ។ មន្ត្រី​ដដែល​នោះ​បន្ត​ថា ការដោះស្រាយ​បញ្ហា​នេះ​គឺ​អាច​ធ្វើឡើង​តាមរយៈ​ការទូត ៕ សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

​សង្គម​ស៊ីវិល វិភាគ​ផ្នែក​ច្បាប់​ថា បទ​ចោទ​លើ​អ្នក​តំណាងរាស្ត្រ​CNRP មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ឡើយ​

ថ្ងៃទី20 សីហា 2014, 06:29 PM

​ក្រុម​អង្គការ​សង្គម​ស៊ីវិល វិភាគ​ផ្លូវច្បាប់​ឃើញថា ការចោទប្រកាន់​របស់​តុលាការ ទៅលើ​អ្នក​តំណាងរាស្ត្រ និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៨​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា គឺ​មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ ហើយ​ជា​ចេតនា​កេងចំណេញ​នយោបាយ​របស់​គណបក្ស​កាន់អំណា​ច​។​ ​ការលើកឡើង​បែប​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការវិភាគ​ផ្នែក​ច្បាប់ លើ​ការចាប់ខ្លួន និង​ការចោទប្រកាន់​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ដែល​រៀបចំឡើង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦ ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស និង​ការបោះឆ្នោត​។​

​បាតុករ​ខ្មែរ​ថា ការប្តូរ​ឯកអគ្គរដ្ឋទូត​វៀតណាម មិនអាច​ជា​ថ្នូរ​នឹង​ការ​មិន​សុំទោស​នោះទេ​

ថ្ងៃទី20 សីហា 2014, 05:56 PM

​បាតុករ​ខ្មែរ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម អះអាងថា ពួកគេ​មិន​បោះបង់​ការទាមទារ​ឲ្យ​វៀតណាម​សុំទោស​នោះទេ បើទោះជា​ឯកអគ្គរដ្ឋទូត​ប្រទេស​នេះ ត្រូវបាន​ផ្លាស់ប្តូរ​ក៏ដោយ​។​ ​ការអះអាង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង កាលពី​ថ្ងៃ​អង្គារ បាន​សំណូមពរ​ឲ្យ​ក្រុមអ្នកតវ៉ា​ផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម ហើយ​រង់ចាំ​មើល​ការងារ​របស់​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​វៀតណាម ។

​សម្ដេច សីហនុ និង​លោក ហ៊ុន សែន ត្រូវបាន​ចាត់ទុក​ជា​នា​យក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា​

ថ្ងៃទី20 សីហា 2014, 05:39 PM

​អ្នកនិពន្ធ​សៀវភៅ​ «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?» ថា​តាម​ការស្រាវជ្រាវ​របស់​លោក ព្រះបាទ​នរោត្តម​សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​ក្នុងចំណោម​ នាយករដ្ឋមន្ត្រី​ទាំង​៣៦​រូប​របស់​កម្ពុជា​។​ ​លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?» ដែល​ជា​សៀវភៅ​រៀបរាប់​ពី​ប្រវត្តិ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា ​ពី​ឆ្នាំ​១៩៤៥​ដល់​បច្ចុប្បន្ន ថ្លែង​ក្នុង​ការសម្ពោធ​សៀវភៅ​របស់​លោក​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ក្នុងចំណោម​នាយករដ្ឋមន្ត្រី​ទាំង​៣៦​រូប​របស់​កម្ពុជា ព្រះបាទ​នរោត្តម​សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយក​រដ្ឋមន្ត្រី​២​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ ដោយសារ​លោក​ទាំង​២​គឺជា​អ្នក​ដែល​កាន់​អំណាច និង​គ្រប់គ្រង​ប្រទេស​បាន​យូរ​ជាង​គេ​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To