គណបក្សថ្មីពីររួមបញ្ចូលគ្នានៅថ្ងៃនេះ

លោក ញឹក ប៊ុនឆៃ (ឆ្វេង) និងលោក ហ៊ាង រិទ្ធី កាលពីពេលកន្លងទៅ (ហួត វុទ្ធី)

គណបក្សថ្មីពីរបានរួបរួមគ្នានៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ  ដោយថាដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គណបក្សខ្មែររួបរួមជាតិ តំណាងដោយប្រធាន លោក ញឹក ប៊ុនឆៃ និងគណបក្សយុត្តិធម៌ជាតិខ្មែរ ដែលមាន លោក ហ៊ាង រិទ្ធី ជាប្រធាន បានចុះហត្ថលេខាលើអនុស្សាររណៈស្តីពីការធ្វើកិច្ចសហប្រតិបត្តិការជាសម្ព័ន្ធភាពជាមួយគ្នា នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ។

គណបក្សទាំងពីរក៏អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រខ្លួនផងដែរ។

លោក ញឹក ប៊ុនឆៃ គឹជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចាកចេញពីបក្សនេះបន្ទាប់ពីសម្តេចក្រុមព្រះយាងត្រឡប់ទៅដឹកនាំវិញ។ ចំណែក លោក ហ៊ាង រិទ្ធី គឺជាអតីតអនុប្រធានគណបក្សសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ។ លោកបានចេញពីគណបក្សនេះដោយសារតែមានរឿងក្តីក្តាំជាមួយលោក ម៉ម សូណង់ដូរ ហូតឡើងដល់តុលាការ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ