ចិន​ប្រាប់​អាមេរិក​កុំ​ឲ្យ​​ហៅ​ប្រតិភូ​តៃវ៉ាន់​ចូល​រួម​ពិធី​ឡើង​កាន់​តំណែង​របស់​លោក ត្រាំ

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​អាមេរិក​ កុំ​អនុញ្ញាត​ឲ្យ​តំណាង​កោះ​តៃវ៉ាន់ ចូល​រួម​ក្នុង​ពិធី​ឡើង​កាន់តំណែង​ផ្លូវការ​របស់​លោក ដូណាល់ ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន អ្នក​ស្រី ហ៊ួរ ឈុនយីង ដែល​បាន​ថ្លែង​ដូច្នេះ​នៅឯ​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ នៅ​ថ្ងៃ​នេះ។

លោក ត្រាំ បាន​បំបែក​ភាព​ស្ងប់​ស្ងាត់​អស់​ជាច្រើន​ទសវត្សរ៍​របស់​មេដឹកនាំ​អាមេរិក បន្ទាប់​ពី​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ដែល​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង ដោយសារ​តែ​ក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន។ លោក ត្រាំ ថែម​ទាំង​បាន​ថ្លែង​ទៀត​ថា គោល​នយោបាយ “ចិន​តែ​មួយ” អាច​យក​មក​ចរចា​បាន។

លោក ត្រាំ គ្រោង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ