ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​ហក់​ឡើង​ស្ទើ​រ៣​ដង​កាល​ពី​ឆ្នាំ​មុន

ទំហំ​វិនិយោគ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ស្ទើ​រតែ​៣​ដង ​នៅ​ក្នុង​​ឆ្នាំ​២០១៦​ បើធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រោយ​សន្និបាត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​ បាន​ហក់​ឡើង​ដល់​ទៅ ៨៥០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដោយបាន​កើន​ឡើង​ដល់​ទៅ ១៥៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​មក ដែល​មាន​ទំហំ​ត្រឹម​តែ​ជាង ៣៣០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រសួង​បាន​បញ្ជាក់​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ដ៏​ធំ​បែប​នេះ បាន​ផ្ដល់​ការងារ​​ប្រហែល ២​សែន​កន្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ