រដ្ឋមន្ដ្រីការបរទេសឡាវនឹងមកទសន្សកិច្ចនៅកម្ពុជាពិភាក្សារឿងព្រំដែន

រដ្ឋមន្ដ្រីការបរទេសឡាវនឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែមករានេះ ដោយលើកយកបញ្ហាព្រំដែនប្រទេសទាំងពីរមកពិភាក្សា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃពុធ ទី១៨ មករានេះបញ្ជាក់ថា លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ដ្រីការបរទេសឡាវ គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា ។

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ដំណើរទស្សនកិច្ចមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។

បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋមន្ដ្រីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ី នឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មាការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយលោក វ៉ា គីមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន។ បន្ថែមលើសពីនេះ លោក សាលើមសៃ គុំម៉ាស៊ី ក៏នឹងជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងព្រះមហាក្សត្រកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ