អង់គ្លេស​បង្ហាញ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ចាក​ចេញពី​សហភាព​អឺរ៉ុប

ទីភ្នាក់ងារ​ព័ត៌មាន​ AFP បាន​រាយការណ៍​ថា នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​បង្ហាញ​គម្រោង​នៃ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​នេះ ដែល AFP ចាត់​ទុក​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ចក្រភព​អង់គ្លេសប្រកាស​ថា នឹង​ចាក​ចេញ​ពី​សហគមន៍​អឺរ៉ុប ដើម្បី​គ្រប់​គ្រង​លើ​បញ្ហា​អន្តោប្រវេសន៍​។

នៅ​ក្នុង​សុន្ទរកថា​មួយ អ្នក​ស្រី ម៉េយ៍ ក៏​បាន​ព្រមាន​ផង​ដែរ​ទៅ​លើ​សហភាព​អឺរ៉ុប ចំពោះ​ការ​ដាក់​លក្ខខណ្ឌ​តឹង​រឹង ទៅ​លើ​ការ​ចាក​ចេញ​របស់​អង់គ្លេស បន្ទាប់​ពី​ចាក​ចេញ​ពី​ប្លុក​មួយ​នេះ ក្រោយ​ពី​រួបរួម​អស់​រយៈ​ពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នោះ។

អ្នកស្រី​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា ចក្រ​ភព​អង់គ្លេស​នឹងត្រូវចុះ​កិច្ច​ព្រម​ព្រៀង​ពន្ធគយ​ថ្មី​មួយ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ខ្លួន​អាច​ដំណើរ​ការ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ពិភព​លោក។

ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​បញ្ជាក់​ថា សមាជិក​ក្នុង​សហគមន៍​អឺរ៉ុប នឹង​ត្រូវ​ទទួល​យក​ការ​ធ្វើ​ដំណើរ​ដោយ​សេរី ដែល​នោះ​គឺ​ជា​បញ្ហា​ដ៏​សំខាន់​នៅ​អង់គ្លេស បន្ទាប់​ពី​ប្រទេស​នេះ​បោះ​ឆ្នោត​ប្រជាមតិ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​ដំបូង​គេ​ដែល​ចាក​ចេញ​ពី​ប្លុក​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ