លោក ហ៊ុន សែន ដំឡើង​តំណែង​កូន​ប្រសារ​ជា​អគ្គស្នង​ការ​រង​នគរបាល​ជាតិ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​សម្រេច​តែង​តាំង​កូន​ប្រសារ​​របស់​លោក ឲ្យ​ឡើង​​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ បន្ទាប់​ពី​តំឡើង​ឋានៈ​ក្មួយ​របស់​លោក​ឲ្យ​ឡើង​ផ្កាយ​៣ ​មិន​ទាន់​បាន​១ខែ​ផង​នោះ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១៨ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​សម្រេច​តែង​តាំង​លោក​ឧត្តម​សនីយ៍​ឯក (ផ្កាយ​៣) ឌី វិជ្ជា ពី​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ​ ទៅ​ជា​អគ្គ​ស្នង​ការ​​រង​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

លោ​ក​ ឌី វិជ្ជា គឺ​ជា​កូន​ប្រុស​របស់​អតីត​អគ្គ​​ស្នងការ​នគរ​បាល​ជាតិ​ លោក​ ហុក ឡង់​ឌី ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​​ធ្លាក់​យន្ត​ហោះ​កាលពី​ឆ្នាំ​២០០៨ និង​ជា​ស្វាមី​របស់​អ្នក​ស្រី ហ៊ុន ម៉ាណា កូន​ស្រី​របស់​លោក ហ៊ុន សែន និង​ជា​នាយិកា​វិទ្យុ និង​ទូរទស្សន៍​បាយ័ន។ លោក​ត្រូវ​បាន​តែង​តាំង​​ជាប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ កាលពីខែមេសា ​ឆ្នាំ​២០១៤។

រហូត​មក​ដល់​ពេល​នេះ លោក​កាន់​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ​មិន​ទាន់​បាន ​៤​ឆ្នាំ​ពេញ​នៅ​ឡើយ​ទេ។

លោក ឌី វិជ្ជា ត្រូវបាន​ដំឡើង​តំណែង​ថ្មី តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ជា ត្រូវ​បាន​ដំឡើង​ទៅ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​បី​​នៅ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ