ជនជាតិចិន​ចំនួន១១នាក់ទទួលបានសញ្ជាតិខ្មែរ​

ព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មឲ្យជនជាតិចិនចំនួន​១១នាក់ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ តាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

នៅក្នុងព្រះរាជក្រិត្យចំនួន​១១ ដែលចុះថ្ងៃផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងខែវិច្ឆិកាដូចគ្នានោះ បានបញ្ជាក់ពីការផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិជាតិ​ចិន​ចំនួន​១១នាក់។ ក្នុងចំណោម១១នាក់នេះ មានជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។​

នៅក្នុងព្រះរាជក្រឹត្យបានឲ្យដឹងថា អ្នកខ្លះទទួលបានសញ្ជាតិហើយដូរឈ្មោះ ចំណែកអ្នកខ្លះរក្សាឈ្មោះនៅដដែលដូចជា លោក យូ លីនស៊ុង បានដូរឈ្មោះជា ពៅ ជំនិត លោក ហ្គូវ យ៉ានហ្វៃ ដូរឈ្មោះ ជាពៅ សំណាង ជាដើម​។​

តាមច្បាប់ស្តីពីសញ្ជាតិគឺសញ្ជាតូបនីយកម្មដែលទទួលបានតាមការស្នើសុំនោះ ជនបរទេសត្រូវបំពេញតាមលក្ខខណ្ឌដូចជា មានការបញ្ជាក់ថា មានសីលធម៌ មិនធ្លាប់មានទោសព្រហ្មទណ្ឌ ស្នាក់នៅកម្ពុជារយៈពេល៧ឆ្នាំ មានទីលំនៅក្នុងប្រទេសកម្ពុជា មានបញ្ញានិងកាយសម្បទាមិនបង្កគ្រោះថ្នាក់ឬបន្ទុកដល់សង្គម ចេះភាសា ចេះអក្សរ និង យល់ពីប្រវត្តិសាស្ត្រខ្មែរខ្លះៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ