ចំនួនអ្នកធ្វើដំណើរតាមយន្តហោះកើនឡើង​ជាង៧%

តាមរបាយការណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមយន្តហោះក្នុងឆ្នាំ២០១៧កើនឡើង៧,១% បើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។​

របាយការណ៍នោះបង្ហាញថា ចំនួនអ្នកធ្វើដំណើរទាំងអស់ក្នុងឆ្នាំ២០១៧ មានចំនួន​៤,១ ប៊ីលាននាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

ចំណែកផ្នែកសុវត្ថិភាពវិញ​ស្ថាប័ននេះ​ក៏រកឃើញថា មានភាពប្រសើរឡើងជាងមុន​ ទាំងសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព និង បរិយាកាសក្នុងការធ្វើដំណើរ។​

របាយករណ៍នោះបង្ហាញថា ក្នុងឆ្នាំ២០១៧ មានការប៉ះទង្គិចគ្នាចំនួន​១០ដងរវាងយន្តហោះដឹកអ្នកដំណើរ និង យន្តហោះដឹកទំនិញ ដែលប៉ះពាល់ដល់ជីវិតចំនួន​៤៤នាក់។ ទីភ្នាក់ងារចំនួន​៧០បានរាយការណ៍ថា ក្នុងចំណោមយន្តហោះដែលប៉ះទង្គិច និង ធ្លាក់នោះ មិនមានកើតឡើងនៅក្នុងក្រុមហ៊ុនធំៗនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ