អាមេរិកបង្ហោះយន្តហោះចម្បាំងចំនួន៤គ្រឿងហោះលើព្រំដែនកូរ៉េខាងត្បូងនិងខាងជើង

យន្ដហោះ F-22 (រូបភាពពី BBC)

មានសេចក្ដីរាយការណ៍មកថាសហរដ្ឋអាមេរិកបានពង្រាយយន្ដហោះ F-22 ចំនួន៤គ្រឿងនៅលើទឹកដីកូរ៉េខាងត្បូងដែលជាការបង្ហាញកំលាំងមួយបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរដែលធ្វើឲ្យពិភព​លោកសម្ដែងការថ្កោលទោស។

យន្ដហោះចម្បាំងទាំង៤គ្រឿងនេះវាបានហោះក្រឡឹងខេត្ត Gyeonggi ដែលមានព្រំដែនជាប់និងកូរ៉េខាងជើងកាល​ពីថ្ងៃពុធ។ ស្របពេលនេះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចដើម្បីទប់​ទល់កាំជ្រួចរបស់កូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថាការដាក់ពង្រាយកាំជ្រួច​ការពារនិងយន្ត​ហោះ​ចម្បាំងរបស់អាមេរិកនេះគឺចំពេលដែលកូរ៉េខាងត្បូងនិងខាងជើងមានជំលោះពាក្យសំដីជាមួយគ្នាយ៉ាងខ្លាំង​បន្ទាប់ពីទីក្រុងសេអ៊ូលបានបិទតំបន់ឧស្សាហកម្មកែវស៊ុងដែលមានមូលដ្ឋាននៅក្នុងទឹកដីកូរ៉េខាងជើងនោះ។ កាលពីខែមករាអាមេរិកក៏បានពង្រាយការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះលើព្រំដែន កូរ៉េខាងត្បូងនិងកូរ៉េខាង​ជើងផងដែរ។ បច្ចុប្បន្នកងទ័ពអាមេរិកនៅទឹកដីកូរ៉េខាងត្បូងមាន២ម៉ឺន៨ពាន់នាក់៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ