ធនាគារ​អេស៊ីលីដា​ប្តូរ​និមិត្តសញ្ញា​ថ្មី​ដើម្បី​ចៀស​វាង​ការ​ភ័ន្ត​ច្រឡំ​ថាជា​​គ្រឹះ​ស្ថាន​របស់​រដ្ឋ

និមិត្តសញ្ញាបច្ចុុប្បន្ន​និង​ថ្មី​រ​បស់​ធនាគារ​អេ​ស៊ី​លី​ដា​(រូបភាពពី​ធនាគារ​អេស៊ី​លីដា)

ធនាគារ​អេស៊ីលីដា​បាន​សម្រេច​ប្តូ​រនិមិត្តសញ្ញា​របស់​ខ្លួន​ភ្លាមៗ ស្រប​ពេល​ដែល​លោក ហ៊ុន សែន​បាន​អំពាវនាវ​ទៅគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​នានា ឱ្យបិទស្លាក​ថា​ជា​គ្រឹះស្ថានឯក​ជន​មិនមែន​របស់​រដ្ឋ​​។

យោង​​តាម​​លិខិត​ប្រកាស​ព័ត៌​មាន​​របស់​ធនាគារ​​អេស៊ី​លីដា​​នៅ​រសៀល​ថ្ងៃ​​ទី​​១៧ ខែ​​កុម្ភៈ​​បាន​​ឱ្យ​​ដឹង​ថា​​ធនាគារ​អេស៊ីលីដា​បាន​ប្រកាស​ថា​ជា​គ្រឹះ​ស្ថាន​ឯកជន មិន​មែន​ជា​គ្រឹះស្ថានរបស់​រដ្ឋ​នោះ​ទេ។​ក្នុង​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ទៀត​ថា​ ដើម្បី​​ចៀស​វាង​ការភ័ន្ត​ច្រឡំ​របស់​ពលរដ្ឋ ធនាគារ​នេះ​បាន​ប្តូ​រនិមិត្តសញ្ញា​របស់​ខ្លួន ដោយ​បាន​ដក​រូប​សត្វ​ហង្ស​ចេញ​វិញ និងបន្ថែម​ដោយពាក្យ​អេស៊ីលីដា​ជាភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស​នៅ​ចំកណ្តាល​និមិត្ត​សញ្ញា​។

ការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន​បាន​ប្រតិកម្ម​​ទៅលើ​ស្ថាន​ប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​ថា​ស្ថានប័ន​ទាំង​នោះ​ជា​របស់រដ្ឋ និង​បាន​ជំពាក់​លុយ​រដ្ឋ​។ លើស​ពី​នេះ​ទៀត​នោះ​លោក​បាន​អំពាវ​នាវ​ឱ្យគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ទាំង​នោះ​ដាក់​ស្លាក​ថា​ជា​របស់​ឯក​ជន មិន​មែន​របស់​រដ្ឋ​នោះ​ទេ និង​ធ្វើ​ការ​អប់រំដល់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​និយាយ​ពាក្យ​នេះ​ទៅ​កាត់​អតិថិជន​មុន​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ