ស្ត្រីវ័យក្មេងបង្កើនការយល់ដឹងពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ​

និមិត្តសញ្ញា​នៃ​សហគ្រិនភាព​យុវជន​បៃ​តង​(រូបភាពពី​ហ្វេស​ប៊ុក​ GYE)

ក្រុមយុវជនពិសេសស្ត្រីវ័យក្មេង នឹងរៀបចំដំណើរទស្សនៈកិច្ចសិក្សាមួយទៅកាន់​តំបន់ព្រៃការពារនៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់​និង បង្កើនភាពជាដៃគូជាមួយក្រុមគោលដៅផ្សេងៗ ក្នុងការការពារព្រៃឈើដែលកំពុងរងការកាប់បំផ្លាញ។​

តាមសេចក្តីជូនដំណឹង​របស់សហគ្រិនភាពយុវជនបៃតង បានឲ្យដឹងថា ដំណើរទស្សនៈកិច្ចសិក្សានោះចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមីនាខាងមុខ នឹងមានអ្នកចូលរួម៦០នាក់ ក្នុងនោះស្រ្តី៤០នាក់ ឆ្ពោះទៅកាន់គោលដៅនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោងខេត្តឧត្តរមានជ័យ។​

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា មានគោលដៅ ពង្រឹងការយល់ដឹងអំពីតួនាទីស្ត្រី និង ជំរុញឲ្យមានការចូលរួមពីសំឡេងស្រ្តី ក្នុងសហគមន៍ ដើម្បីថែរក្សាព្រៃឈើ។​

ក្នុងដំណើរទស្សនៈកិច្ចនេះ ក្រុមយុវជននឹងចែករំលែកបទពិសោធន៍ ភាពប្រឈម និង ភាពជោគជ័យរបស់ស្ត្រី ក្នុងការកិច្ចការពារព្រៃឈើ និង បង្កើនការយល់ដឹងតួរនាទី​របស់ខ្លួន​តាមរយៈការរៀបចំជាវេទិកា ពិភាក្សារវាងអាជ្ញាធរ និង ប្រជាសហគមន៍។​

នៅក្នុងសេចក្តីជូនដឹងក្រុមយុវជនក៏បានបង្ហាញការព្រួយបារម្ភពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើ និង ការសម្លាប់សត្វព្រៃនៅតែបន្តកើតមានឡើង។​

របាយការណ៍អង្គការណាសារបស់អាមេរិកបង្ហាញនៅដើមឆ្នាំ២០១៧នេះថា ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១៤ កម្ពុជាបានបាត់បង់ព្រៃឈើអស់ ១,៤លានហិតា ឬ ស្មើ ១៤,៤%។ ទោះយ៉ាងក្រោយការចេញរបាយការណ៍នេះ មន្ត្រីរដ្ឋាភិបាលបានច្រានចោលដោយបញ្ជាក់ថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជាទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ