មន្ទីរពេទ្យគន្ធបុប្ផាទទួលព្យាបាលកុមាររបួសក្បាល១១៨នាក់អំឡុងពេលចូលឆ្នាំខ្មែរ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:59 PM | សុខភាព | 0 | 5218 មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីពេលកន្លងទៅ

មន្ទីរពេទ្យគន្ធបុប្ឆាប្រកាសថាខ្លួនបានទទួលព្យាបាលកុមាររងរបួសក្បាល និងគ្រោះថ្នាក់ចរាចរណ៍ជាច្រើននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានមន្ទីរពេទ្យគន្ធបុប្ឆាប្រកាសថា បានទទួលព្យាបាលជំងឺដល់កុមារចំនួន១១៨នាក់ ដែលភាគច្រើនរបួសក្បាល និងដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ឆាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប។

បើតាមសេចក្ដីប្រកាស ៥៥ភាគរយនៃកុមាររងគ្រោះទាំងនោះ ត្រូវទទួលយកការវះកាត់ជាបន្ទាន់។

យោងតាមរបាយកការណ៍សរុបឲ្យដឹងថា គិត​ត្រឹម​ឆ្នាំ២០១៦មន្ទីរពេទ្យ​គន្ធ​បុប្ផាបាន​ចំណាយ​ថវិកា​​អស់ជាង៥រយ​លាន​ដុល្លារ​ ដើម្បីជួយ​ព្យាបាល​កុមារកម្ពុជា។ បើគិតចាប់តាំងពេលបង្កើតឡើងមក ពោលគឺរយៈពេលជាង២៤ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ឆាបានជួយសង្គ្រោះកុមារកម្ពុជាចំនួនជាង១៦លាននាក់៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required