ផ្ទុះគ្រាប់ចំនួនពីរនៅភាគខាងត្បូងហ្វីលីពីនរបួស៧នាក់​

យ៉ាងហោចណាស់មនុស្សចំនួន​៧នាក់បានរងរបួស ដោយសារផ្ទុះគ្រាប់បែកពីគ្រាប់ជាប់ៗគ្នានៅស្ថានីយ៍លក់ប្រេងនៅទីក្រុងភាគខាងត្បូង​នៃប្រទេសហ្វីលីពីន​នៅកន្លែងពួកបះបោរផ្តាច់ខ្លួន​កំពុងធ្វើសកម្មភាពប្រឆាំង កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។​

យោងតាមការអះអាងរបស់នគរបាលថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន​AFPនៅថ្ងៃអង្គារនេះ គឺមានការទម្លាក់គ្រប់ទៅលើស្ថានីយ៍លក់ប្រេងកាលពីយប់ថ្ងៃចន្ទនៅក្នុងទីក្រុង Tacurong ស្ថិតនៅលើកោះ Mindanao ជាទីកន្លែងដែលពួកឥស្លាមបះបោរផ្តាច់ខ្លួន​ជាច្រើនទសវត្សរ៍មកនេះ។​ នេះបើតាមសារព័ត៌មាន​Channel News Asia។​

ក្នុងចំណោមអ្នករងរបួសទាំង៧នាក់នោះ រួមមាន​ទាហាន២នាក់ នគរបាល៣នាក់ និង ជនស៊ីវិល២នាក់។

ពាក់ព័ន្ធហេតុការណ៍នេះ គនរបាលបានឃាត់ខ្លួនមនុស្សចំនួន​២នាក់ដែលសង្ស័យថា បានបង្កឡើង​ ប៉ុន្តែគេនៅមិនទាន់បង្ហាញអត្តសញ្ញាណ អ្នកទាំងនោះនៅឡើយព្រោះស្ថិតនៅក្រោមការស៊ើបអង្កេត។​ នគរបាលក៏នៅមិនទាន់សន្និដ្ឋានថា ករណីផ្ទុះគ្រាប់បែកនេះ ជាការធ្វើឡើងជាសកម្មភាពភេរវកម្ម ឬ យ៉ាងណាទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ