បង់ក្លាដេសហ្វឹកហាត់ក្មេងស្រីជំទង់ឲ្យចូលរួមប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ិនធើណែត

បង់ក្លាដេសនៅថ្ងៃអង្គារនេះ បានចាប់ផ្តើមហ្វឹកហាត់ក្មេងស្រីជំទង់រាប់ពាន់នាក់ ឲ្យធ្វើសកម្មភាពប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែត ខណៈឧក្រិដ្ឋកម្មតាមអ៊ិនធើណែតកើតមានលើមនុស្សវ័យជំទង់កំពង់កើតមានឡើងច្រើនឈានដល់ចំណុចប្រកាសអាសន្ន។​

នគរបាលបាននិយាយថា ឧក្រិដ្ឋកម្មតាមអ៊ិនធើណែត កើនឡើងដល់ចំណុចប្រកាសអាសន្នហើយគឺកើតឡើងតាមរយៈទូរសព្ទទំនើបៗដែលកំពុងប្រើនៅបង់ក្លាដេស ហើយក្មេងស្រីជំទង់គឺជាគោលដៅសំខាន់របស់ក្រុមប្រព្រឹត្ត។​ ក្មេងស្រីជំទង់តាមសាលារៀនជាង ១០ ០០០នាក់ នឹងក្លាយជាផ្នែកមួយជួយដល់ការងាររដ្ឋាភិបាលដើម្បីរៀបចំសិក្ខាសាលា នៅទូទាំងប្រទេសនៅខែមេសា និង ខែឧសភា ដើម្បីឲ្យពួកគេដើរបង្រៀន ដើម្បីពង្រឹងសមត្ថភាពក្មេងស្រីផ្សេងទៀតឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ​។​

ស្នងការរងនគរបាលនៅរដ្ឋធានី Dhakaលោក Nazmul Islam ថ្លែងថា រាល់ថ្ងៃ អង្គភាពរបស់លោកទទួលបានបណ្តឹងពី១០ទៅ១២ ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមអ៊ិនធើណែត ហើយក្នុងនោះ៩០% ជនរងគ្រោះទាំងនោះជាក្មេងស្រីជំទង់។​

នគរបាលនិយាយថា ក្មេងស្រីភាគច្រើន ត្រូវបានគេបោកបញ្ឆោទឲ្យថតជារូបភាព ឬ វិឌីអូស្និទ្ធស្នាល ឬ រូបភាពរួមភេទ បន្ទាប់មកគេយកទៅបង្ហោះជាសាធារណៈឬ ប្រើ​ដើម្បីគំរាមផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ