យុវតីទី៣ស្លាប់ដោយសារត្រីឆ្លាមខាំនៅអូស្ត្រាលី

យុវតីម្នាក់បានស្លាប់ បន្ទាប់ពីត្រីឆ្លាមខាំ ពេលនាងជិះស្គីនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ដែលការស្លាប់នេះ គឺជាមនុស្សទី៣ហើយ ក្នុងរយៈពេល១២ខែនៃចំនួនអ្នកស្លាប់ដោយសារត្រីឆ្លាមខាំ​នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។​

យុវតីនោះអាយុ១៧ឆ្នាំ បានរងរបួសធ្ងន់ដោយសារត្រីឆ្លាមខាំកាលពីរសៀលថ្ងៃចន្ទម្សិលមិញ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយមកក៏ស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។​ ពេលកើតហេតុនោះ ម្តាយ និង បងប្អូនរបស់យុវតីនោះពីរនាក់ផ្សេងទៀតក៏នៅទីនោះផងដែរ។​

តាមការចុះផ្សាយរបស់ BBC គឺក្នុងរយៈពេល១២ខែនេះ មានមនុស្ស៣នាក់ហើយដែលស្លាប់ដោយសារតែការវាយប្រហារដោយសារត្រីឆ្លាម។​ នៅក្នុងទីកន្លែងដូចគ្នានេះ កាលពីឆ្នាំ២០១៤ ក៏មានករណីត្រីឆ្លាមកាំដាច់ដៃមនុស្សម្នាក់ដែរ។​

លោក Neville Mansted ជាអ្នកដែលមានជំនាញខាងនេសាទ បាននិយាយថា មិនត្រូវឲ្យមានការជិះស្គីលើទឹកនៅកន្លែងដែលមានគ្រោះថ្នាក់នេះទៀតទេ ដើម្បីការពារសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ