ភ្ញៀវទេសចរណ៍ទៅលេងខេត្តព្រះសីហនុនៅឆ្នាំនេះកើនឡើងជាង១០%

ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ចូលឆ្នាំប្រពៃណីខ្មែរនៅឆ្នាំ២០១៧នេះ មានចំនួនភ្ញៀវទេសចរណ៍ទៅកំសាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះបានជាង១៤ម៉ឺននាក់ ដែលចំនួននេះកើនឡើង​បានជាង១០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។​

របាយការណ៍បូកសរុប សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុបានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែររយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ ២០១៧ មានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍មកកំសាន្ត នៅខេត្តព្រះសីហនុ ប្រមាណ១៤៣ ៥៩៧នាក់ មានការកើន ឡើង១០,៤%។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

របាយការណ៍ឲ្យដឹងទៀតថា ភ្ញៀវបានទៅលេងកោះសំខាន់ៗដូចជា កោះរ៉ុង និង កោះសន្លឹមជាដើម។ របាយដដែលក៏បានឲ្យដឹងថា រយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ