កូរ៉េខាងជើងបញ្ជាក់ជាថ្មីថាត្រៀមខ្លួនជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយអាមេរិក​

ប្រេសិតរបស់រដ្ឋអំណាចទីក្រុងព្យុងយ៉ាងបានព្រមាននៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់អស់ហើយក្នុងការធ្វើសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា មានទាំងគ្រាប់មីស៊ីល និង នុយក្លេអ៊ែ។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ត្រីទូតកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ​គឺលោក Kim In Ryong ថ្លែងថា ការព្រមានរបស់អនុប្រធានាធិបតីអាមេរិក​លោក​ Mike Pence ទៅលើទីក្រុងព្យុងយ៉ាងគឺមិនអាចដោះស្រាយបញ្ហាបានទេ។​ លោកបន្តថា បើសិនជាអាមេរិក​ជ្រើសរើសយកការប្រើកងទ័ពគឺ ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប។ លោក Kim In Ryong បានថ្លែងបែបនេះ នៅក្នុងសន្តិសីទសារព័ត៌មាននៅការិយាល័យកណ្តាលអង្គការសហប្រជាជាតិ​នៅទីក្រុងញូយ៉ក។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​​

មន្ត្រីកូរ៉េខាងជើងរូបនោះថ្លែងថា កូរ៉េខាងជើងត្រូវជ្រើសរើសយក វិធីសាស្ត្រការពារខ្លួន ដើម្បីឆ្លើយតបដោយការឈ្លានពីអាមេរិក​គឺប្រើប្រាស់អាវុធដែលខ្លួនមានរួមទាំងមីស៊ីលឆ្លងទ្វីប និង នុយក្លេអ៊ែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ