Starbucks នៅអាមេរិកបង្រៀនបុគ្គលិកកុំឲ្យរើសអើងពូជសាសន៍

ក្រុមហ៊ុនកាហ្វេល្បីឈ្មោះមួយដែលមានសាខាជាង៨០០០ នៅអាមេរិកនិងមាននៅតាមបណ្តាប្រទេសជាច្រើនទៀតនោះ បានប្រកាសផ្អាកដំណើរការមួយពេលដើម្បីបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកកុំឲ្យរើសអើងពូជសាសន៍។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន​ស្តាបាក(Starbucks) បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្អាកដំណើរការលើសាខាទាំងអស់នៅសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី២៩ខែឧសភា ដើម្បីបណ្តុះបណ្តាលបុគ្គលិកជិត១៧៥ ០០០នាក់ឲ្យស្គាល់ពីសិទ្ធិ និងកុំឲ្យមានការរើសអើងពូជសាសន៍។​

ការប្រកាសរបស់ក្រុមហ៊ុននេះធ្វើឡើងបន្ទាប់ពីហេតុការណ៍មួយកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅសាខាមួយនៅក្នុងទីក្រុងPhiladelphia គឺបុគ្គលិកក្រុមហ៊ុនបានហៅនគរបាលឲ្យចាប់បុរសស្បែកខ្មៅពីរនាក់ ដោយសារជម្លោះកើតឡើងពីអ្នកទាំងពីរមិនបានទិញអ្វីពីហាងហើយសុំប្រើប្រាស់បន្ទប់ទឹក​។​

សកម្មភាពដែលបង្ហាញតាមកាមេរ៉ាសុវត្ថិភាពគឺសមត្ថកិច្ចបានចាប់ដាក់ខ្នោះបុរសទាំងពីរ ហើយនាំឡើងរថយន្តយាមល្បាតបើកចេញពីទីនោះ។ សកម្មភាពនោះត្រូវបានមហាជនថ្កោលទោសហើយចាត់ទុកថា ជាការរើសអើងពូជសាសន៍។​

ប្រធានក្រុមហ៊ុន​ស្តាបាកលោក Kevin Johnson បានថ្លែងសុំទោសជាសាធារណៈ ហើយប្តេជ្ញាថា នឹងខិតខំដោះស្រាយបញ្ហានេះឲ្យបានល្អ ដោយចាប់ផ្តើមចេញពីការផ្អាកដំណើរការក្រុមហ៊ុន​ដើម្បីបណ្តុះបណ្តាលដល់បុគ្គលិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ