នាយកCIAជួបសម្ងាត់ជាមួយលោកគីម ជុងអ៊ុន

នាយកទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក​(CIA) បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងជួបប្រជុំសម្ងាត់លោក គីម ជុងអ៊ុន។​

តាមមន្ត្រីដែលដឹងរឿងនេះបានប្រាប់Reuterនិង Washington Postថា  ជំនួបសម្ងាត់នេះ រៀបចំត្រៀមសម្រាប់ជំនួបរវាងលោក គីម ជុងអ៊ុន និងលោកដូណលត្រាំ នៅពេលខាងមុខនេះ។​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​BBC បានឲ្យដឹងថា ជំហានបន្ទាប់រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរទៅកូរ៉េខាងជើងម្តងទៀត មុនពេលដែលលោកត្រាំ ជួបផ្ទាល់ជាមួយលោក គីម ជុងអ៊ុននៅក្នុងខែឧសភា។​

នៅក្នុងជំនួបមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខនេះ នឹងផ្តោតសំខាន់លើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ ខណៈអាមេរិកចង់ឲ្យមានការរំសាយចោល ចំណែកកូរ៉េខាងជើងនៅចរចាលើលក្ខខណ្ឌមួយចំនួនទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ