មនុស្ស​៦៨​ស្លាប់ ខណៈ​២៣៤​នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍កន្លះ​ខែ​មក​នេះ

មនុស្ស​ដល់​ទៅ ៦៨​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ២៣៤​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស នៅ​ក្នុង​រយៈ​ពេល ១៦​ថ្ងៃ​ក្នុង​ខែ​នេះ។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ។

របាយការណ៍​ដដែល​នោះ បាន​បន្ថែម​ថា ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១៣៥​ករណី បានកើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៦៨​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២៣៤​នាក់​ទៀត​រង​របួស ក្នុង​នោះ ១៦០​នាក់​រង​របួស​ធ្ងន់។

គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​បាន​នគរបាល​ចរាចរណ៍​រាយការណ៍​ថា កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ១៦០០​នាក់ និង​ជាង ៦៦០០​នាក់​ទៀត​បាន​រង​របួស កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ