អាជ្ញាធរ​ចិន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple ចាញ់​ក្ដី​ប៉ាតង់​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 9:27 AM | បច្ចេកវិទ្យាអន្តរជាតិ | 0 | 11866

ការិយាល័យកម្មសិទ្ធិបញ្ញាក្រុងប៉េកាំង បានសម្រេចចេញសាលក្រមប្រឆាំងនឹងក្រុមហ៊ុន នៅក្នុងជម្លោះប៉ាតង់មួយ ដែលប្ដឹងដោយក្រុមហ៊ុនផលិតទូរស័ព្ទមួយរបស់ចិន។

សារព័ត៌មាន BBC បានចុះផ្សាយថា អាជ្ញាធរចិន បានសម្រេចថាទូរស័ព្ទ iPhone 6 និង 6S មានលក្ខណៈប្រហាក់ប្រហែលទៅនឹងទូរស័ព្ទម៉ូដែល ១០០C របស់ក្រុមហ៊ុន Baili ដែលមានគេស្គាល់តិចតួចនៅទីក្រុងស៊ិនជិន។

យោងតាមសេចក្ដីសម្រេចនេះ ទូរស័ព្ទ iPhone ទាំងពីរម៉ូឌែលរបស់ក្រុមហ៊ុន Apple អាចត្រូវបានគេហាមឃាត់លក់នៅទីក្រុងប៉េកាំង ប៉ុន្តែ ការលក់នៅតែបន្តដដែល ដោយសារក្រុមហ៊ុន Apple បានប្ដឹងបន្តទៅតុលាការជាន់ខ្ពស់។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បាននិយាយថា ទូរស័ព្ទទាំងពីរម៉ូឌែល នៅតែមានលក់នៅទូទាំងប្រទេសចិនដដែល៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required