សមត្ថកិច្ចឃាត់​ខ្លួនស្រ្តីវៀតណាមករណីជួញ​ឈើ​ខុស​ច្បាប់

ស្នងការខេត្តកំពង់ធំ លោក លាង ង៉ានម៉ារ៉ាឌី បាន​ឲ្យ​ដឹង​ថា ថៅកែកាប់​ឈើខុស​ច្បាប់​ជនជាតិវៀតណាមម្នាក់ឈ្មោះ ឃ្វៀង ធី​ម៉ាយ ហៅ យាយ​ម៉ាយ កំពុង​ស្ថិតនៅ​ក្រោម​ការសួរ​ចម្លើយ​ដោយ​ស្នងការ​ប៉ូលីស​ខេត្ត ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅកាន់តុលាការជាបន្ត ក្រោយពីត្រូវ​បានចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី១៨ កក្កដានេះ។

ឈ្មួញ​ឈើម្នាក់នេះ ត្រូវ​បាន​នគរបាល​ខេត្តកំពង់ធំ ឃាត់​ខ្លួន​បាននៅ​ក្នុង​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ ក្រោយពីមានដីកាចាប់​ខ្លួន​ ពីតុលាការ កាល​ពី​​ម្សិលមិញ។

ចៅក្រមស៊ើប​សួរនៃសាលា​ដំបូង​ខេត្តកំពង់ធំ លោក ឃន សុកល ចេញ​ដីកា​បង្គាប់​ឲ្យ​ឃាត់​ខ្លួន​ ស្រ្តីឈ្មោះ ឃ្វៀង ធី​ម៉ាយ ពី​បទ ប្រមូល​និង​ដឹក​ជញ្ជូន​ផល-អនុផល​ព្រៃឈើ​ដោយ​គ្មានលិខិតអនុញ្ញាតពី​រដ្ឋបាល​ព្រៃឈើ ដែលប្រឈមនឹង​ផ្តន្ទាទោសតាម​មាត្រា ៩៦ និង​មាត្រា ៩៨ នៃច្បាប់​ស្តីពី​ព្រៃឈើ។

ស្ត្រីម្នាក់​នេះ​ត្រូវ​បាន​ស្នងការ​ខេត្ត​បញ្ជាក់​ថាជាឈ្មួញ​ឈើ ជនជាតិ​វៀតណាម​ ចូល​មក​រក​ស៊ី​កាប់​ឈើនិងជួញដូរឈើខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ខេត្ត​ក្រចេះ និង​ខេត្ត​ក្បែរ​ៗនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ