អឺរ៉ុប​ព្រមាន​បិទ​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ថៃ​ជុំ​វិញ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​កំពុង​តែ​ព្យាយាម​កែលម្អ​វិស័យ​នេសាទ​របស់​ខ្លួន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​​ថៃ​នេះ ដែល​នៅ​តែ​បន្ត​មាន​សកម្មភាព​នេសាទ​គ្មាន​ច្បាប់​ទម្លាប់ និង​គ្មាន​របាយការណ៍​ត្រឹម​ត្រូវ។

កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​ថា សហគមន៍​អឺរ៉ុប បាន​ជូន​ដំណឹង​ទៅ​ក្រសួង​កសិកម្ម និង​សហករណ៍​ថៃ​កាល​ពី​សប្ដាហ៍​មុន​ ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​សកម្មភាព​នេសាទ​គ្មាន​ច្បាប់​ទម្លាប់ បើទោះបី​ជា​រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​នេះ​ នៅ​ក្នុង​​រយៈ​ពេល ៣​ឆ្នាំ​​ចុង​ក្រោយ​នេះ​ក៏​ដោយ។

បើ​កាសែត​ដដែល​នេះ ដោយសារ​តែ​បញ្ហា​នេះ សហគមន៍​បាន​ផ្ដល់​ “កាត​លឿង” ទៅ​ដល់​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ​២០១៥​មក​ម៉្លេះ ដែល​នេះ​គឺ​ជា​ការ​ព្រមាន និង​បង្ហាញ​នូវ​ក្ដី​បារម្ភ​ចំពោះ​​ការ​ប្រតិបត្តិ​មិន​ត្រឹម​ត្រូវ​ នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ។

ក្ដី​បារម្ភ​របស់​សហគមន៍​អឺរ៉ុប ផ្ដោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពលករ​ខុស​ច្បាប់​ ការ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​បង្ក​មហន្តរាយ និង​កង្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​សកម្ម​ភាព​នេសាទ។

កាត​លឿង​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ព្រមាន​អំពី​ការ​បិទ​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ប្រសិន​បើ​ថៃ​មិន​ចាត់វិធានការ​លុប​បំបាត់​សកម្មភាព​ខុស​ច្បាប់​នានា ដែល​សហគមន៍​បាន​លើក​ឡើង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ