ឌូទើតេ ​សន្យា​ផ្ដល់​ស្វ័យភាព​ដល់​ទីក្រុង​ម៉ារ៉ាវី​ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​បះបោរ​ជ្រុល​និយម

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ហ្វីលីពីន បាន​ផ្ដល់​ស្វ័យភាព​ទៅ​ដល់​តំបន់​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​មូស្លីម​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ចេតនា​ដើម្បី​ផ្ចាញ់​ពួក​បះបោរ​ ដែល​បាន​ដណ្ដើម​កាន់​កាប់​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ សង្ឃឹម​ថា សម្ដី​សន្យា​ផ្ដល់​ស្វ័យភាព​ដល់​ទីក្រុង​ម៉ារ៉ាវី នឹង​ជួយ​លួង​លោម​ពលរដ្ឋ​មូស្លីម​ហ្វីលីពីន ឲ្យ​ចាក​ចេញ​ពី​ក្រុម​បះបោរ​យក​លំនាំ​តាម​ពួក​រដ្ឋ​ឥស្លាម ដែល​ក្រុម​នេះ​កំពុង​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ារ៉ាវី អស់​រយៈ​ពេល​ជិត ២​ខែ​មក​ហើយ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៥០០​នាក់​ស្លាប់។

លោក ឌូទើតេ បាន​សន្យា​ជំរុញ​ច្បាប់​ផ្ដល់​ស្វ័យភាព​ដល់​ទីក្រុង​មួយ​នេះ ទៅ​កាន់​សភា ដែល​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ស្នើ​ឡើង​រួម​គ្នា​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​​រណសិរ្ស​រំដោះ​មូស្លីម​ម៉ូរ៉ូ ដែល​ជា​ក្រុម​ឧទ្ទាម​មូស្លីម​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

AFP បាន​ផ្សាយ​ថា លោក ឌូទើតេ បាន​សន្យា​បែប​នេះ នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​រណសិរ្ស​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ