ស្ដេច​ថៃ​ថ្មី​មាន​អំណាច​កាន់​កាប់​រាជ​ទ្រព្យ​ពេញ​លេញ​ក្រោយ​កែ​ច្បាប់

ប្រទេស​ថៃ​បាន​សម្រេច​កែ​ប្រែ​ច្បាប់​រាជ​ទ្រព្យ ដើម្បី​ផ្ដល់​អំណាច​ពេល​លេញ​ដល់​ព្រះ​មហាក្សត្រ​ មហា​វិជ្ជរ៉ា​ឡុងកន ឲ្យ​គ្រប់​គ្រង​លើ​ទីភ្នាក់ងារ​ ដែល​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​មហា​សាល​នៃ​រាជ​វង្ស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ច្បាប់​រាជទ្រព្យ​ដែល​ទើប​ត្រូវ​បាន​កែ​ប្រែ​ថ្មីៗ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​រាជ​វាំង​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។ ច្បាប់​នេះ បាន​ដាក់​ឲ្យ​ប្រើ​ជំនួស​ច្បាប់ ៣ ដែល​មាន​អាយុ​កាល​តាំង​ពី​ដើម​ឆ្នាំ​១៩៣៦​មក​ម៉្លេះ។ នេះ​ក៏​ជា​វិសោធនកម្ម​លើក​ដំបូងពាក់​ព័ន្ធ​នឹង​ទ្រព្យ​រាជវង្ស​នៅ​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

Reuters បាន​ផ្សាយ​ថា វា​គឺជា​ការ​កែប្រែ​ថ្មី​បំផុត​ដែល​បាន​ផ្ដល់​អំណាច​កាន់​តែ​ធំ​ដល់​ព្រះ​មហាក្សត្រ ចាប់​តាំង​ពី​ទ្រង់ត្រូវ​បាន​ប្រកាស​ឡើង​សោយ​រាជ្យ​កាល​ពី​ខែ​ធ្នូ​កន្លង​មក​នេះ បន្ទាប់​ពី​មរណភាព​បិតា​ទ្រង់​កាល​ពី​ខែ​តុលា៕

ទំហំ​រាជ​ទ្រព្យ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ​ទេ ប៉ុន្តែ ការ​ប៉ាន់​ប្រមាណ​ថ្មីៗ​នេះ ថា​មាន​ចំនួន​ច្រើន​ជាង ៣០​ពាន់​លាន​ដុល្លារ តាម​រយៈ​ការ​កាន់​កាប់​អចលន​ទ្រព្យ​ជាច្រើន និង​ការ​វិនិយោគ​ដទៃ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ