មនុស្សជិត១០ម៉ឺននាក់ជម្លៀសចេញពីតំបន់កន្លែងភ្លើងឆេះព្រៃនៅអាមេរិក​

(រូបភាពពី BBC)

អាជ្ញាធរអាមេរិកបានជម្លៀសប្រជាពលរដ្ឋជិត១០ម៉ឺននាក់ ចេញពីភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីរកទីតាំងមានសុវត្ថិភាព គេចចេញពីតំបន់ភ្លើងឆេះព្រៃយ៉ាងធំមួយ។

អាជ្ញាធររាយការណ៍ថា ភ្លើងចាប់ផ្តើមឆេះព្រៃតាំងពីថ្ងៃអង្គារលើផ្ទៃដីប្រមាណ១២ ២០០ហិកតា ដែលរាលដាលចេញពីតំបន់ជ្រលងភ្នំ ហើយកាន់តែឆេះខ្លាំងឡើងៗ។ នេះបើតាមសារព័ត៌មាន BBC។

ភ្លើងឆេះព្រៃនេះបណ្តាលឲ្យប៉ះដល់ផ្ទះរបស់អ្នកភូមិ ហើយអាជ្ញាធរសម្រេចជម្លៀសពលរដ្ឋជាង ៨២ ០០០នាក់ទៅរកកន្លែងមានសុវត្ថិភាព។

កម្លាំងពន្លត់ភ្លើងឆេះព្រៃនេះមាន១៣០០នាក់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ។ មេបញ្ជាការ លោកMike Wakoski ថ្លែងថា លោកមិនដែលបានឃើញភ្លើងឆេះព្រៃទ្រង់ទ្រាយធំរបៀបនេះទេ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ