នាយក VOD ចូលខ្លួនបំភ្លឺនៅតុលាការព្រឹកនេះ

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

នាយកប្រតិបត្តិមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ចូលខ្លួនបំភ្លឺនៅព្រឹកនេះពាក់ព័ន្ធករណីលោក កឹម សុខា តាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ។

ដីកាកាលពីថ្ងៃទី៣ ខែសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សីនៅម៉ោង៩ព្រឹកថ្ងៃទី១៨ខែសីហានេះ។

លោក ប៉ា ងួនទៀង បានឲ្យដឹងថាលោកនឹងចូលបំភ្លឺតាមដីកានេះ ដោយថាមិនមានការព្រួយបារម្ភនោះទេ ដោយសារលោកមិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេ។

កាលពីដើមខែឧសភា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្ត្រី គ.ជ.ប ១រូបត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនបណ្តោះសន្ន ទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី រឿងស្នេហាលោក កឹម សុខា នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ