តម្លៃផ្ទះនៅចិន​កើនឡើងតិច​នៅក្នុងខែកក្កដា

របាយការណ៍បង្ហាញថា តម្លៃនៃការទិញ​និងលក់ផ្ទះនៅក្នុងប្រទេសចិន មានការកើនឡើងតិច​នៅក្នុងខែកក្កដា បើប្រៀបធៀបជាមួយខែមិថុនា ដែលចំណុចនេះ អ្នករៀបចំគោលនយោបាយទីផ្សារកំពុងតែតាមដាន និង រៀបចំយុទ្ធសាស្ត្របន្តបន្ទាប់ទៀត។

តាមការចុះផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថា តំបន់ទីក្រុងសំខាន់ៗជាង៧០នៅក្នុងប្រទេសចិនគឺតម្លៃផ្ទះកើតឡើង​យឺត បើប្រៀបធៀបជាមួយខែមិថុនា ពី០,៤%ទៅ ០,៧%។

តម្លៃអចលនទ្រព្យនៅប្រទេសចិន បានកើតឡើងតាំងពីឆ្នាំ២០១៥ ហើយអាជ្ញាធរបានដាក់ចេញវិធានការមួយចំនួន​ដើម្បីគ្រប់គ្រងកុំឲ្យមានស្ថានភាពអាប់អួរ។​

ចិនបានថយចុះសេដ្ឋកិច្ចដែលមានអត្រាកំណើន១០% ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ ពេលដែល​ពិភពលោកមានវិបត្តិហិរញ្ញវត្ថុនោះ ហើយកាលពីឆ្នាំមុន​មានអត្រាកំណើត​សេដ្ឋកិច្ចត្រឹម​៦,៧%។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​អាចនឹងជួបហានិភ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ