លោក ហ៊ុន សែន៖​ ពួកតិរច្ឆាននៅតែប្រមាថខ្ញុំថា «អាខ្វាក់»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការរើសអើងជនពិការនៅតែបន្តកើតមាន ដោយថាសូ​ម្បី​តែរូបលោក ក៏កំពុងទទួលរងនូវការប្រមាថ ពីមនុស្សមួយក្រុមដែរ ដែលលោកហៅអ្នកទាំងនោះថា​ ជាពួកតិរច្ឆាន។

លោក ហ៊ុន សែន ថ្លែងប្រាប់ក្រុមកីឡាករជនពិការ ក្នុងជំនួបមួយនៅរាជធានី នាថ្ងៃទី១៨ខែសីហានេះថា ជន​​​ពិការគ្រប់​រូបមិ​នត្រូវ​អស់សង្ឃឹមក្នុងជីវិតទេ។

លោក ហ៊ុន សែន ថ្លែងទៀតថា រូបលោកជា​អ្នកពិ​​ការមួ​យរូប​មែន ប៉ុន្តែ​លោកថា លោក​បា​ន​រំដោះ​ប្រទេសពីរ​បបមានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ក​សាងប្រ​ទេសរហូតមានការរីកចម្រើនដូចបច្ចុប្បន្ន។ លោក ហ៊ុន សែន បន្តថា ទោះជាបែបនេះក្តី ពួកតិរច្ឆា​នមួយចំនួន នៅតែ​ប្រមា​ថ​រូប​លោ​កពីពិការភា​ពនេះ​។

លោកថា៖ «បើទោះបីជាយើងពិការសេរីរាង្គ ប៉ុន្តែយើងមិនបានពិការផ្លូវចិត្តនោះទេ។ ហើយខ្ញុំចង់ការពារជនពិកា​​ទាំ​​ឡាយពីការប្រមាថពីសំណាក់អ្នកដទៃ។ ខ្ញុំទទួលការប្រមាថច្រើនណាស់ហើយ ហើយខ្ញុំក៏កំពុងទទួ​​​​កាប្រមាថពីពួកតិរច្ឆាន ដែលធ្លាប់បានបន្តប្រមាថមក ចំពោះខ្ញុំពាក្យអាខ្វាក់ ពាក្យអាកម្បុត ពាក្យអាក្បាក់ ពាក្យអា អាថ្លង់ គឺជាពាក្យប្រមាថធ្ងន់ធ្ងរណាស់ ដែលសូម្បីជាព្រះជាម្ចាស់ ក៏មិនអាចអត់អោនឲ្យបានដែរ»

ទោះជាយ៉ាងណា ក្នុងវិធីនោះ លោក ហ៊ុន សែន បានឧបត្ថម្ភប្រាក់មួយចំនួន ដល់កីឡាក​រជនពិការដែល​ទ​ទួ​ល​បា​​នជ័យលាភី និងផ្តល់ប្រាក់ឧបត្ថម្ភដល់កីឡាករ ដែលត្រៀមចេញទៅប្រកួត ព្រមទាំង​ថ្លែ​ងបែបលើ​កទឹកចិត្តថា លោកនឹងនៅតែបន្តជួយជ្រោមជ្រែងដល់ជនពិការ ដើម្បីឲ្យពួកគេអា​ច ពង្រឹ​ង​​ជំ​​នាញ មានវិ​ជ្ជា​ជីវៈ មានប្រាក់ចំណូលសម្រាប់បចិញ្ចឹមជីវិត បានដូចមនុស្សដែលមា​នកា​យ​សម្បទាមាំ​មួ​ន​​​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ