នាយករដ្ឋមន្ត្រីវៀតណាម​ជំរុញឲ្យមន្ត្រីធ្វើកំណែទម្រង់របៀបធ្វើការងារបន្ទាន់​

នាយករដ្ឋមន្ត្រីរបស់វៀតណាម​បានបញ្ជាឲ្យមានការរៀបចំធ្វើកំណែទម្រង់របៀបរបបធ្វើការងារជាបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលសហការជាមួយវិស័យឯកជន អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន​បានឆាប់រហ័ស។​

នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ ង្វ្រៀន សួន​ផុក បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋបាលរបស់លោក​មានការចោទថា បំពេញការងារមានលក្ខណៈយឺតយ៉ាវ ធ្វើឲ្យខាតពេលវេលានិងទ្រព្យសម្បត្តិ ទើបលោក​ជំរុញឲ្យ មានការធ្វើកំណែទម្រង់ជាបន្ទាន់​ទាំងផ្នែកការងារសាធារណៈការងារជាមួយវិស័យឯកជន។ ​នេះបើតាមសារព័ត៌មាន Vietnam News។​

នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ត្រូវមានការធ្វើការងារជាមួយនាយករដ្ឋានគ្រប់គ្រង់ទម្រងការងាររដ្ឋាភិបាល និង ក្រុមប្រឹក្សាកំណែទម្រង់ការងាររដ្ឋបាល​ថា ត្រូវតែកាត់បន្ថយការងារទាំងឡាយណាដែលបង្កភាពស្មុគស្មាញ រាំងស្ទះដល់ការងារ។​

លោក ង្វ្រៀន សួនផុក ក៏បានស្នើឲ្យបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និង ការត្រួតពិនិត្យលើករបៀបធ្វើការងារបែបប្រពៃណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ