ចិន​ប្រកាស​អាសន្ន​ជា​ថ្មី​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​ចំនួន​២​ត្រឹម​មួយ​សប្ដាហ៍

រូបភាពនៃកំនាត់ស្ពានដែលត្រូវកាត់ផ្តាច់គ្រោះធម្មជាតិនេះ(រូបភាពពីទីភ្នាក់ងារសារព័ត៌មានReuters)

ប្រទេសចិននឹងប្រឈមមុខនឹងព្យុះទីហ្វុងទីពីរ នៅក្នុងរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសអាសន្ននូវព្យុះទីហ្វុងម៉ាឡាកាស កាលពីថ្ងៃម្សិលមិញ ខណៈដែលបណ្ដាខេត្តនៅភាគអាគ្នេយ៍ប្រទេសចិន កំពុងបោសសម្អាត ក្រោយរងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង។ នេះដោយយោងតាមការផ្សាយទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានបន្ថែមថា ព្យុះម៉ាឡាកាស គឺជាព្យុះទីហ្វុងទី ១៦ នៅក្នុងឆ្នាំនេះ ដែលកើតឡើងក្រោយព្យុះទីហ្វុងមេរ៉ាន់ទី ដែលបោកបក់ទៅលើខេត្តហ៊្វូជាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ព្យុះមេរ៉ាន់ទី បានសម្លាប់មនុស្សយ៉ាងតិច ១១នាក់ នៅចិន និងតៃវ៉ាន់ ហើយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផ្ទះសម្បែងជាង ១លានខ្នង។

នៅមុនបកបោកមកដល់ ព្យុះមេរ៉ាន់ទី បានជំរុញឲ្យចិនប្រកាសអាសន្នចំពោះអាកាសធាតុដ៏អាក្រក់ ដែលត្រូវបានគេព្យាករថានឹងកើតមានចំពោះប្រទេសចិន។

ទីភ្នាក់ងារស៊ិនហួ ដែលបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឧតុនិយមចិន បានរាយការណ៍ថា ព្យុះម៉ាឡាកាស ត្រូវបានគេព្យាករថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងក្លានៅតាមឆ្នេរសមុទ្រខេត្តសេជាំង និងហ៊្វូជាន ព្រមទាំងផ្នែកខ្លះនៃកោះតៃវ៉ាន់ ចាប់ពីរាត្រីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃអាទិត្យនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ