អជ្ញាធរឃុំក្រយា ក្នុងខេត្តកំពង់ធំ បានដឹកនាំកម្លាំង នឹងសហការជាមួយក្រុមប្រជាពលរដ្ឋ ចុះសាងសងស្ពានថ្មី បណ្តោះអាសន្នឡើងវិញ(ធ្វើពីកូនឈឺ) ខណៈស្ពានចាស់ត្រូវបានជំនន់ទឹកភ្លៀងហូរបុកដាច់ទាំងស្រុង កាលពីសប្តាហ៍មុន។
ពលរដ្ឋម្នាក់លោក ឌឿម ដម បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពកូនរបស់គាត់ ពេលធ្វើដំណើរទៅសាលារៀនម្តងៗ ពិសេស គ្មានស្ពានសម្រាប់ដឹកទិន្នផល ខណៈជិតដល់ខែប្រមូលផលស្រូវនាពេលខាងមុខនេះ។
មេភូមិសង្វាត ក្នុងស្រុកប្រសាទបាល្ល័ង្ក លោក ឃុន ឌត បានឲ្យដឹងកាលពីថ្ងៃទី ១៨ខែតុលាថា ការសាងសង់ស្ពានថ្មីធ្វើអំពីកូនឈឺនៅថ្ងៃនេះ គ្រាន់តែអាចឆ្លងកាត់បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះឃុំមិនទាន់មានកញ្ចប់ថវិកា ដើម្បីធ្វើស្ពាននេះឲ្យបានរឹងមាំនោះទេ។
លោកបានបញ្ជាក់ថា «ក្នុ្ងងភូមិមានតែផ្លូវនេះមួយទេ បើផ្លូវទំនប់អន្លង់ព្រីងនេះដាច់ហើយ សិស្សានុសិស្សមិនអាចទៅរៀនបានទេ»។
លោក ឃុន ឌត បានបន្ថែមទៀតថា ស្ពានថ្មីដែលធ្វើអំពីកូនឈឺនៅពេលនេះ មានប្រវែងជាង ២០ម៉ែត្រ ហើយមិនមានផ្លូវណាផ្សេងសម្រាប់ធ្វើដំណើរជំនួសនោះទេ។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្មានស្ពានធ្វើដំណើរទាំងអស់ ស្នើរទៅរដ្ឋាភិបាល នឹងអាជ្ញាធរពាក់ព័ន្ធ ជួយធ្វើស្ពានថ្មីឲ្យបានឆាប់ ខណៈពួកគាត់កំពុងបានពីសុវត្ថិភាព នៅពេលកូនរបស់កាត់ធ្វើដំណើរទៅរៀន ពិសេស គ្មានផ្លូវផ្សេងសម្រាប់ដឹកទិន្នផលស្រូវ ដែលពួកគាត់ជិតដល់ថ្ងៃប្រមូលផលនាពេលខាងមុខនេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ទួន ទីម