សមាគម​រោងចក្រ​កាត់​ដេរកម្ពុជា ស្នើ​អាមេរិក​អនុគ្រោះ​ពន្ធ​លើ​ផលិត​ផល​ស្បែក​ជើង

សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC

សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ហៅកាត់ថា GMAC ស្នើសុំ​​រដ្ឋាភិបាល​អាមេរិក ​អនុគ្រោះ​ពន្ធ​លើ​ផលិត​ផល​ស្បែក​ជើង​ពី​កម្ពុជា ក្នុ​ងពេល​ដែល​រដ្ឋាភិបាល​អាមេរិក កំពុង​ពិនិត្យ​ឡើងវិញនូវ​កម្ម​វិធី​អនុគ្រោះ​ពន្ធមួយ​ នៅ​ចុង​ឆ្នាំ​នេះ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមរិក ឬ GSP គឺជាកម្មវិធីអនុគ្រោះ​ពន្ធពាណិជ្ជកម្ម ដោយ​មិនមាន​ការបង់​ពន្ធសម្រាប់ការនាំចូលទំនិញ ពីប្រទេសកំពុងអភិវឌ្ឍន៍ ​និងប្រទេសក្រីក្រ​ទៅកាន់សហរដ្ឋ​អាមេរិក​។

ក្នុង​​សេច​ក្តី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧តុលា​​ម្សិល​មិញ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ឲ្យ​ដឹង​ថា សមាគម​បាន​ដាក់​ញាត្តិ​របស់​ខ្លួន ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ​ដើម្បីស្នើ​សុំអនុគ្រោះ​ពន្ធ​នេះ ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន។

បើ​តាម ​GMAC ប្រសិន​ជាកម្ពុជា​ ទទួល​បាន​ការ​លើក​លែង​ពន្ធ​នេះ ​មែន​នោះ ​វា​នឹង​ផ្តល់​អត្ថប្រយោ​ជន៍​ច្រើន​ដល់សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ​រាប់​សិប​ពាន់​នាក់បន្ថែម​​ទៀត ខណៈ​ផលិត​ផល​ស្បែក​ជើង​នៅ​ក្នុង​ឆ្នាំ​២០១៦ កម្ពុជាសម្រេចបាន​ក្នុងទំហំទឹកប្រាក់ ប្រមាណជាង​៧០០លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ